បានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ខែឧសភា 18, 2026
បច្ចុប្បន្នកាលវេជ្ជបណ្ឌិតវះកាត់ដែលទាន់សម័យ គឺតែងតែមានបំណងចង់អនុវត្តការវះកាត់ប្រកបដោយជោគជ័យនិងបន្សល់ទុកមុខរបួសដ៏តូចប្រសិនបើលទ្ធភាពអាចធ្វើទៅបាន។ កាលពីអតីតកាល ការវះកាត់បំបែកគ្រួស គឺធ្វើឡើងតាមរបៀបការវះកាត់ទម្រង់បើកធំ តែជាសំណាងល្អសម្រាប់ពេលបច្ចុប្បន្ននេះ ដោយសារការវះកាត់បំបែកគ្រួស គឺអាចដោះស្រាយទៅបានទៅតាមវិធីជាច្រើនផ្សេងគ្នា ហើយការវះកាត់ទាំងនោះគឺសុទ្ធតែអនុវត្តឡើងដោយមិនសូវបន្សល់របួសស្នាមដែលមើលទៅគួរអោយខ្លាចពេកនោះទេ។ ម្យ៉ាងវិញទៀតប្រសិនបើមានមុខរបួសមែននោះ គឺរបួសទាំងនោះសុទ្ធតែជារបួសដែលមានសណ្ឋានតូចបំផុត។ ម៉ាស៊ីនបំបែកគ្រួស ESWL គឺជាជម្រើសទីមួយក្នុងការដោះស្រាយាទៅលើការបំបែកគ្រួស ដែលយើងនឹងលើកយកមកនិយាយក្នុងពេលនេះ។ ម៉ាស៊ីន ESWL ជំនាន់ទី១ត្រួវបានធ្វើវណ្ណកម្មឡើងមកនៅក្នុងប្រទេសអល្លឺម៉ង់បន្ទាប់ពីសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់។ ជាមួយនិងអត្ថប្រយោជន៍នៃរលកសម្លេងដែលអាចជ្រាបចូលទៅក្នុងស្បែក ដោយគ្មានបន្សល់នៅរបួសស្នាមនោះ ម៉ាស៊ីនមួយនេះត្រូវបានអភិវឌ្ឍន៍ទៅកាន់ជំនាន់ទី៤នៃម៉ាស៊ីនបំបែកគ្រួស ដែលពុំចាំបាច់ដំណើរដោយការប្រើថ្នាំសណ្តំនាពេលបំបែកគ្រួសឡើយ ដូច្នេះអ្នកជម្ងឺពុំចាំបាច់ចំណាយប្រាក់លើការក្រុមគ្រូពេទ្យដាក់ថ្នាំសណ្តំក៏ដូចជាចំណាយទៅលើការស្នាក់នៅមន្ទីរពេទ្យនិងសេវាប្រើប្រាស់ផ្សេងៗទៀតនោះដែរ។
ESWL ជំនាន់ទី ១
ងាកមកមើលម៉ាស៊ីនបំបែកគ្រួសជំនាន់ទី១ឯណេះវិញ គឺពិតជាមានទំហំធំ ទំហំប្រហាក់ប្រហែលទៅហ្នឹងឡានដឹកទំនិញដ៏ធំមួយ ហើយអ្នកជម្ងឺវិញគឺត្រូវទទួលរងការធ្វើកម្មវិធីបំបែកគ្រួសដែលស្ថិតនៅក្រោមធុងស៊ីទែនទឹក។ លើសពីនេះគឺពិតជាត្រូវការការប្រើថ្នាំសណ្តំដែលអាចសណ្តំបាននៅក្នុងទឹកទៀតផង។ ពេលបានលឺហើយអ្វីៗគឺពិតជាពិបាកខ្លាំងណាស់ ម៉្យាងវិញទៀតពេលខ្លះវាក៏ពិបាកនឹងមានលទ្ធភាពចំណាត់ការលើពពួកគ្រួសទាំងអស់នេះខ្លាំងណាស់។
ESWL ជំនាន់ទី ២
នេះជាមូលហេតុដែលម៉ាស៊ីនជំនាន់ទី២ត្រូវបានគេធ្វើវណ្ណកម្មឡើងមកសាជាថ្មីដើម្បីកែសម្រួលទៅលើលក្ខខណ្ឌមួយចំនួននៃការបំបែកគ្រួស ដូចជាហេតុផលដែលតម្រូវអោយអ្នកជម្ងឺស្ថិតនៅក្នុងទឹករយះពេលយូរជាដើម។ ជាមួយហ្នឹងម៉ាស៊ីនបំបែកគ្រួស ESWL ជំនាន់ថ្មីនេះ គឺជាប្រភេទម៉ាស៊ីនដែលប្រើបច្ចេកទេសស្ងួត ដែលជាផលល្អអាចផ្តល់អោយអ្នកជម្ងឺមានផាសុកក្នុងអំឡុងពេលធ្វើប្រតិបត្តិការបំបែកគ្រួសនេះ។ ប៉ុន្តែចំនុចខ្សោយនៅតែមាន តួយ៉ាងដូចជា៖ ទំហំម៉ាស៊ីននៅតែធំ អ្នកជម្ងឺនៅតែមិនសូវទទួលបានផាសុក មូលហេតុដោយសារនៅតែតម្រូវអោយប្រើថ្នាំសណ្តំដើម្បីបំបាត់ការឈឺចាប់ក្នុងពេលធ្វើការបំបែក។
ESWL ជំនាន់ទី ៣
ជាទូទៅសម្រាប់ម៉ាស៊ីនបំបែកគ្រួសដែលប្រើទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ គឺជាប្រភេទម៉ាស៊ីនបំបែកគ្រួស ESWL ជំនាន់ទី៣ ។ សម្រាប់ម៉ាស៊ីនបំបែកគ្រួស ESWL ជំនាន់ទី៣នេះ វាមានលក្ខណះប្រសើជាងម៉ាស៊ីនបំបែកគ្រួសជំនាន់មុនៗជាច្រើនយ៉ាង ដូចជា៖ ទំហំតូចល្មម ផ្តល់ផាសុកសម្រាប់អ្នកជម្ងឺ អាចជួយអោយអ្នកជម្ងឺទម្រេតខ្លួននៅលើគ្រែក្នុងពេលប្រតិបត្តិការបំបែកគ្រួសជាដើម។ ក៏ប៉ុន្តែការប្រើថ្នាំសណ្តំនៅតែជាលក្ខខណ្ឌតម្រូវដែលមិនអាចជៀសវាងបានដដែល។ ដោយសាររលកសម្លេងនៃម៉ាស៊ីនបំបែកគ្រួសអាចមានការវាយប្រហារខុសគោលដៅ ហើយក៏អាចបង្ករអោយតម្រងនោមអាចទទួលរងរបួសបានដែរនោះ ដូច្នោះការប្រើថ្នាំសណ្តំក្នុងពេលប្រតិបត្តិការបំបែកគ្រួសនៅតែចំនុចពិសេសដែលមិនអាចជៀសវាងបានដដែល។

ESWL ជំនាន់ទី ៤
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាមន្ទីរពេទ្យដំបូងបង្អស់ត្រូវបានបំពាក់ម៉ាស៊ីនបំបែកគ្រួស ESWL ជំនាន់ទី៤នៃបច្ចេកវិទ្យាចុងក្រោយគេបង្អស់នៃប្រភេទម៉ាស៊ីនបំបែកគ្រួសដែលបានធ្វើវណ្ណកម្មកន្លងមក។ សូម្បីតែប្រទេសថៃបច្ចុប្បន្នក៏នៅពុំទាន់មានម៉ាស៊ីនជំនាន់ចុងក្រោយនេះដាក់អោយប្រើប្រាស់នៅតាមបណ្តាមន្ទីរពេទ្យនានានៅឡើយដែរ គឺមានន័យថាតាមបណ្តាមន្ទីរពេទ្យភាគច្រើនគឺនៅតែប្រើប្រាស់ម៉ាស៊ីនជំនាន់ទី៣នៅឡើយ ហើយម៉ាស៊ីនទាំងអស់នោះគឺនៅតែតម្រូវអោយមានការប្រើប្រាស់ថ្នាំសណ្តំនៅពេលដែលប្រតិបត្តិការបំបែកគ្រួសត្រូវបានអនុវត្តឡើង។
តាមរបាយការណ៍វិភាគពីប្រទេសតៃវ៉ាន់បានលើកឡើងថា ម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ មានសុក្រិតភាពនៃការបំបែកគិតជាអាត្រាភាគរយ គឺប្រសើរជាងម៉ាស៊ីនជំនាន់ទី៣ដល់ទៅ ៩៨,៥ភាគរយឯណោះ។ ចំនែកឯម៉ាស៊ីនជំនាន់ទី៣គឺមានសុក្រិតភាពនៃការបំបែកគិតជាភាគរយ គឺបានត្រឹមតែ៨២,៦ភាគរយតែប៉ុណ្ណោះ។ សម្រាប់ម៉ាស៊ីនជំនាន់ទី៤ឯនេះវិញ អាត្រាការបាញ់ដោយរលកសម្លេងដែលខុសគោលដៅ(មិនត្រូវគ្រួស)គឺមានតិចណាស់ ហើយសម្រាប់អាត្រាបង្ករកាឈឺចាប់ដល់អ្នកជម្ងឺ គឺស្ទើរតែពុំមានសោះឡើយ។ ដោយសារតែការឈឺចាប់ដោយបង្ករដោយការបាញ់ដោយរលកសម្លេងស្ទើរតែពុំមាននោះ ដូច្នេះតម្រូវការនៃការប្រើថ្នាំសណ្តំឬសូម្បីតែថ្នាំគ្រាប់សម្រាប់បំបាត់ការឈឺចាប់ គឺពុំចាំបាច់ចាប់អារម្មណ៍ឡើយ។ មានរបាយការណ៍សរសេបញ្ជាក់់ថា គ្រួសដែលមានទំហំដល់ទៅ ១២មីលីម៉ែត្រអាចនឹងលែងមានវត្តមាននៅក្នុងតម្រងនោម គិតជាអាត្រាភាគរយប្រហែល៨០ភាគរយ ប្រសិនបើមានការតាមដានរយៈពេល៣ខែជាប់ៗគ្នាសម្រាប់ការបំបែកគ្រួស។
ជាមួយបទពិសោធន៍រយះពេល១ឆ្នាំក្នុងការប្រើម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ អាត្រាជោគជ័យរបស់ពួកយើងគឺដល់ទៅ៧០ភាគរយរាល់ការបំបែកគ្រួសនិមួយៗ។ មានអ្នកជម្ងឺគ្រួសក្នុងតម្រងមនោមជាច្រើនមានទំនុកចិត្តសម្រាប់ការប្រើម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ។ កាប្រើម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ ភាគច្រើនគឺមិនបានបន្សល់នូវផល់ប៉ះពាល់បន្ទាប់ពីការអនុវត្តន៍ការបំបែកគ្រួសឡើយ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អ្វីៗតែងតែមានចំនុចវិជ្ជមាន និងអវិជ្ជមានដើរទន្ទឹមនិងគ្នា។ ចំនុចពិសេសដែលលេចធ្លោររបស់ម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ គឺនិយាយផ្តោតអំពីការព្យាបាលដោយគ្រប់គ្រោងទៅលើការស្នាក់នៅ ពោលគឺការព្យាបាលដែលចំណាយពេលត្រឹមតែពេលថ្ងៃតែប៉ុណ្ណោះ ហើយការព្យាបាលនេះគឺគ្មានឡើយចំពោះរបួសស្នាមដៃលបន្សល់ទុកក្រោយពីចំណាត់ការបំបែកគ្រួសរួចរាល់។ វាជារឿងល្អបំផុតនៅពេលដែលយើងបានទទួលការព្យាបាលអ្វីមួយដោយមិនបង្ករអោយមានផលប៉ះពាល់ទៅដល់សរីរាង្គដទៃទៀតនៅក្នុងពេលនោះ។
សេចក្តីណែនាំបន្ទាប់ពីការបាញ់បំបែកគ្រួស ដោយប្រើឧបករណ៍ESWL ត្រូវបានផ្តល់នៅទីនេះ។
តើម៉ាស៊ីនបំបែកគ្រួសតម្រងនោមជំនាន់ទី ៤ មានប្រសិទ្ធិភាពនឹងវាដំណើរការបាញបំបែកគ្រួសតាមរបៀបយ៉ាងណា? ត្រូវបានផ្តល់នៅទីនេះ។
សម្រាប់ការវាយតម្លៃគ្រួសក្នុងតម្រងនោម ឬការព្យាបាល ESWL លោកវេជ្ជបណ្ឌិត Soarawee Weerasopone ផ្តល់សេវាពិគ្រោះយោបល់ជំនាញនៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក។. កក់ការពិគ្រោះយោបល់.
សំណួរដែលសួរញឹកញាប់
តើ ESWL ជំនាន់ទី 4 ជាអ្វី?
ការព្យាបាលដោយរលកឆក់ Extracorporeal Shock Wave Lithotripsy ជំនាន់ទី 4 (ESWL) គឺជាការវិវត្តន៍ចុងក្រោយបំផុតនៃការព្យាបាលគ្រួសក្នុងតម្រងនោមដែលមិនមែនជាការវះកាត់។ វាប្រើរលកឆក់ដែលផ្តោតអារម្មណ៍ដែលបញ្ជូនតាមរយៈស្បែកដើម្បីបំបែកគ្រួសទៅជាបំណែកតូចៗដែលឆ្លងកាត់ដោយធម្មជាតិនៅក្នុងទឹកនោម។ មិនដូចជំនាន់មុនៗទេ ម៉ាស៊ីនជំនាន់ទី 4 សម្រេចបានអត្រាវាយរលកឆក់ 98.5% ដែលមានន័យថាមានការឈឺចាប់តិចជាងមុន គ្មានការប្រើថ្នាំសណ្តំ និងមិនត្រូវការថ្នាំបំបាត់ការឈឺចាប់ក្នុងអំឡុងពេលនីតិវិធីនោះទេ។.
តើ ESWL ជំនាន់ទី 4 ឈឺចាប់ ឬត្រូវការការប្រើថ្នាំសណ្តំដែរឬទេ?
ទេ។ ដោយសារតែម៉ាស៊ីនជំនាន់ទី 4 បញ្ចេញរលកឆក់បានយ៉ាងច្បាស់លាស់ជាងម៉ាស៊ីនជំនាន់ទី 3 ចាស់ៗ ជីពចរកម្រនឹងខកខានគោលដៅណាស់។ ការឈឺចាប់មានតិចតួចបំផុត ដូច្នេះមិនចាំបាច់ប្រើថ្នាំសណ្តំ និងថ្នាំបំបាត់ការឈឺចាប់ទេ។ អ្នកជំងឺនៅតែភ្ញាក់ ហើយនីតិវិធីត្រូវបានអនុវត្តជាការព្យាបាលថែទាំពេលថ្ងៃដោយមិនចាំបាច់ចូលមន្ទីរពេទ្យ។.
តើគ្រួសក្នុងតម្រងនោមទំហំប៉ុន្មានដែលអាចព្យាបាលដោយ ESWL?
វិធីសាស្ត្រ ESWL ដំណើរការបានល្អបំផុតសម្រាប់គ្រួសក្នុងតម្រងនោមទំហំតូចទៅមធ្យម។ តាមបទពិសោធន៍គ្លីនិករបស់យើងជាមួយម៉ាស៊ីនជំនាន់ទី 4 អត្រាជោគជ័យនៃការគ្មានគ្រួសគឺប្រហែល 84% សម្រាប់គ្រួសដែលមានទំហំក្រោម 1 សង់ទីម៉ែត្រ 77% សម្រាប់គ្រួសដែលមានទំហំ 1-2 សង់ទីម៉ែត្រ និង 60% សម្រាប់គ្រួសដែលមានទំហំធំជាង 2 សង់ទីម៉ែត្រ។ ចំពោះគ្រួសដែលមានទំហំធំខ្លាំង ឬស្មុគស្មាញ ការព្យាបាលជំនួសដូចជាការឆ្លុះបង្ហួរនោម (URS) ឬការវះកាត់តម្រងនោមតាមស្បែក (PCNL) អាចសមស្របជាង។.
តើត្រូវចំណាយពេលប៉ុន្មានទើបគ្រួសបាត់ទៅវិញបន្ទាប់ពី ESWL?
អ្នកជំងឺភាគច្រើនបញ្ចេញបំណែកថ្មក្នុងរយៈពេលពីរបីថ្ងៃទៅច្រើនសប្តាហ៍បន្ទាប់ពីការវះកាត់។ ទិន្នន័យដែលបានបោះពុម្ពផ្សាយរាយការណ៍ថា ថ្មទំហំ 12 មីលីម៉ែត្រឈានដល់អត្រាគ្មានថ្ម 80% នៅពេលតាមដានរយៈពេល 3 ខែ។ ផឹកទឹកឱ្យបានច្រើន និងធ្វើតាម ការណែនាំសម្រាប់អ្នកជំងឺក្រោយ ESWL ជួយឱ្យបំណែកឆ្លងកាត់ដោយធម្មជាតិ និងកាត់បន្ថយហានិភ័យនៃផលវិបាក។.
ការបដិសេធ៖ ខ្លឹមសារនេះត្រូវបានសរសេរ និងពិនិត្យដោយលោកវេជ្ជបណ្ឌិត Soarawee Weerasopone ដែលជាគ្រូពេទ្យឯកទេសខាងប្រព័ន្ធទឹកនោមដែលមានវិញ្ញាបនបត្រនៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក។ វាត្រូវបានបម្រុងទុកសម្រាប់គោលបំណងអប់រំតែប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានផ្នែកវេជ្ជសាស្ត្រទេ។ តែងតែពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពដែលមានសមត្ថភាពមុនពេលចាប់ផ្តើមការព្យាបាលណាមួយឡើយ។.
សរសេរ និងពិនិត្យផ្នែកវេជ្ជសាស្ត្រដោយ៖ វេជ្ជបណ្ឌិត សូរ៉ាវី វីរ៉ាសូផូន (វេជ្ជបណ្ឌិត ប៉ុម) — អ្នកជំនាញខាងប្រព័ន្ធទឹកនោមដែលមានវិញ្ញាបនបត្រពីក្រុមប្រឹក្សាភិបាល ទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក។ អ្នកស្រាវជ្រាវអន្តរជាតិ៖ មហាវិទ្យាល័យវេជ្ជសាស្ត្របៃឡ័រ (សហរដ្ឋអាមេរិក) · សាកលវិទ្យាល័យជូនថេនដូ (ជប៉ុន) · មន្ទីរពេទ្យអនុស្សាវរីយ៍ឆាងហ្គុង (តៃវ៉ាន់)។.

លោកវេជ្ជបណ្ឌិត សូរ៉ាវី វីរ៉ាសូផូន (លោកវេជ្ជបណ្ឌិត ប៉ុម) គឺជាគ្រូពេទ្យឯកទេសខាងប្រព័ន្ធទឹកនោមដែលមានវិញ្ញាបនបត្រនៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក ដែលមានជំនាញខាងសុខភាពបុរស ការវះកាត់ដោយមនុស្សយន្ត (ប្រព័ន្ធដាវីនស៊ី) និងការព្យាបាលគ្រួសក្នុងតម្រងនោម។ លោកបានបញ្ចប់អាហារូបករណ៍អន្តរជាតិនៅមហាវិទ្យាល័យវេជ្ជសាស្ត្របៃឡ័រ (សហរដ្ឋអាមេរិក) មន្ទីរពេទ្យសាកលវិទ្យាល័យជូនថេនដូ (ជប៉ុន) និងមន្ទីរពេទ្យអនុស្សាវរីយ៍ឆាងហ្គុង (តៃវ៉ាន់)។ ខ្លឹមសារវេជ្ជសាស្ត្រទាំងអស់នៅលើគេហទំព័រនេះត្រូវបានសរសេរ និងពិនិត្យដោយលោកវេជ្ជបណ្ឌិត សូរ៉ាវី ដោយផ្អែកលើបទពិសោធន៍គ្លីនិក និងការបណ្តុះបណ្តាលអន្តរជាតិរបស់លោក។.


ខ្ញុំមានគ្រួសក្នុងតំរងនោម ១០,៦ ម។ ម .។ តើត្រូវចំណាយប៉ុន្មានដើម្បីយកវាចេញ?
សូមអរគុណ។
សួស្តីលោកស៊ីម៉ូន
តើអ្នកអាចផ្តល់ឱ្យអ្នកនូវអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកបានទេ? ដូច្នេះខ្ញុំអាចផ្ញើព័ត៌មានទាំងអស់ដល់អ្នក
វេជ្ជបណ្ឌិត Pommy
សួស្តី។
អ៊ីមែលរបស់ខ្ញុំគឺ siratcliffe@gmail.com
សូមអរគុណ