Last updated: ខែមីនា 6, 2024
ការពិភាក្សាផ្តល់យោបល់ដ៏សាមញ្ញមួយដែលខ្ញុំតែងតែជួប នៅពេលដែលភ្ញៀវមកធ្វើការពិនិត្យសុខភាព ពេលនោះហើយដែលគេបានរកឃើញគ្រួសជារឿងចៃដន្យ។ នៅក្នុងកញ្ចប់ពិនិត្យសុខភាព ឧបករណ៍ដែលត្រូវបានយកមកប្រើប្រាស់ជំនួយវិការភាគនិងធ្វើតេស្ត យើងឃើញថាភាគច្រើនតែងតែមានម៉ាស៊ីនអេកូសាស្ត្រតែម្តង។ យើងដឹងហើយថាម៉ាស៊ីនអេកូសាស្ត្រជាឧបករណ៍ពេទ្យមួយប្រភេទដែលមានគុណសម្បត្តិល្អហើយងាយស្រួលក្នុងការប្រើដើម្បីស្វែងរកភាពមិនប្រក្រតីណាមួយដែលបានកើតឡើង ម្យ៉ាងវិញទៀតម៉ាស៊ីននេះវាក៏បានជួយសន្សំសំចៃថវិការដល់ភ្ញៀវ ហើយភ្ញៀវអាចគេចផុតពីមធ្យោបាយដទៃផ្សេងទៀតដែលតម្រូវអោយភ្ញៀវប្រឈមមុខនឹងកាំរស្មី។ ក៏ប៉ុន្តែ នៅពេលដែលយើងនិយាយអោយស៊ីជម្រៅលទ្ធភាពនៃម៉ាស៊ីនអេកូសាស្ត្រនេះ ខ្ញុំអាចនិយាយបានថា ម៉ាស៊ីនអេកូសាស្ត្រ អាចដើរតួត្រឹមតែជាមធ្យោបាយក្នុងការត្រួសត្រាយរោគវិនិច្ឆ័យជាជំហានដំបូងតែប៉ុណ្ណោះ។

ចូរនិយាយអំពីគុណវិបត្តិនៃការថតកាំរស្មីអ៊ុលត្រាសោនក្នុងការរកឃើញគ្រួសក្នុងតម្រងនោម។
- ជាឧបករណ៍ដំណើរការឯករាជ្យ
- មានន័យថាការប្រើប្រាស់ម៉ាស៊ីនអេកូនេះ ប្រសិនបើយើងចង់បានគុណភាពនៃលទ្ធផលដែមានទំនោរជាលក្ខណះវិជ្ជមាន គឺតម្រូវអោយអ្នកបច្ចេកទេសរូបភាពវេជ្ជសាស្ត្រជាអ្នកដំណើរការ។
- មានទំនោរនិងអាត្រានៃការកើតឡើងទៅលើលទ្ធផលអវិជ្ជមានក្លែងក្លាយខ្ពស់
- ទោះជាថ្វីដៃអ្នកដំណើរការម៉ាស៊ីននេះមានជំនាញនិងពូកែយ៉ាងណាក៏ដោយ ក៏លទ្ធផលនៃសុក្រិតភាពមិនទទួលបានលើសលប់ដូចការរំពឹងទុកនោះទេ។ ការយកម៉ាស៊ីនអេកូសាស្ត្រមករាវរកគ្រួសក្នុងតម្រងនោម តាមការសិក្សាគេឃើញថាជាលទ្ធផលនៃម៉ាស៊ីននេះអាចមានលទ្ធភាពរកឃើញគ្រួសតូចៗត្រឹម៤៥ភាគរយតែប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតម៉ាស៊ីននេះនៅមានកម្រិតក្នុងការញ៉ែកប្រភេទគ្រួសថាតើវាជាប្រភេទគ្រួសទូទៅ, ជាកំបោរដែលតោងជាប់សរសៃឈាម ឬជាកំបោដែលបង្កប់នៅក្នុងសាច់តម្រងនោម ឬក៏ជាអ្វីផ្សេង? ដោយយោងលើការញ៉ែកមិនច្បាស់ដូច្នេះហើយ ទើបធ្វើអោយអ្នកជម្ងឺនៅតែមានមន្ទិលសង្ស័យនៃលទ្ធផលដែលទទួលបាន។
- មានការពិបាកបន្តិចនៅពេលអ្នកជម្ងឺមានរូបរាងធាត់
- ម៉ាស៊ីនអេកូសាស្ត្រដំណើរការដោយប្រើប្រព័ន្ធរលកសម្លេង ដូច្នេះហើយប្រសិនបើអ្នកជម្ងឺមានរូបរាងធាត់កម្រាស់ជាតិខ្លាញ់នោះឯងដែលទៅរារាំងរលកសម្លេងមិនអោយចូលដល់ ដូច្នោះជាលទ្ធផល ភាពសុក្រិតដែលទទួលបានគឺមិនអាចយកប្រើការជាផ្លូវការបានឡើយ។
នៅពេលដែលអ្នកជម្ងឺមកជួបខ្ញុំម្តងៗ ខ្ញុំតែងតែវាយតម្លៃថាតើមធ្យោបាយធ្វើតេស្តបែបណាដែលឆ្លើយតបទៅនឹងអាការៈជម្ងឺដែលបង្ហាញ។ ការកំនត់នូវវិធានធ្វើតេស្តដែលជាក់លាក់នឹងមិនខាតពេលវេលាសម្រាប់ដំណើរការនៃការធ្វើរោគវិនិច្ឆ័យនៃគ្រួស គឺគ្មានអ្វីប្រសើរជាងការប្រើឧបករណ៍ថតស្កែនដែលភាសាអង់គ្លេសហៅថា (CT scan)នោះទេ។ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញម៉ាស៊ីនស្កែនរបស់យើងផ្តល់ភាពច្បាស់កម្រិតខ្ពស់បំផុត ទៅលើលទ្ធភាពនៃការចាប់យករូបភាពនៃគ្រួសនៅក្នុងប្រព័ន្ធទឹកនោម សុក្រិតភាពដល់ទៅ៩៥ភាគរយឯណោះ ក្នុងន័យនេះគឺសំដៅទៅដល់លទ្ធភាពនៃការចាប់យករូបភាននៃគ្រួសដែលមានវិជ្ចមាឌតូចបំផុតក្នុងកម្រិត 1,25 មីលីមែត្របានដោយគ្មានឧបសគ្គអ្វីឡើយ។ នៅក្នុងការធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនស្កែននេះ មានអ្នកជម្ងឺមួយចំនួនគាត់បានបារម្ភទៅលើការទទួលរងនូវកាំរស្មីពីម៉ាស៊ីនស្កែន ដើម្បីស្រាយចម្ងល់នៃរឿងកាំរស្មីនេះ ខ្ញុំនឹងបើកវង់ក្រចកនិយាយអំពីរឿងកាំរស្មីបន្តិចទៅចុះ។ បច្ចុប្បន្នភាពនៃឧបករណ៍បរិក្ខាពេទ្យសព្វថ្ងៃមានការរីកចម្រើននិងសុវត្ថិភាពយ៉ាងខ្លាំង ដោយការរចនានិងផលិតឡើងមានលក្ខណះសមស្របទៅតាមមាត្រដ្ឋានពិភពលោកដោយបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចទទួលបានយ៉ាងពិសេសបំផុត។ ជាអាទិ៍ម៉ាស៊ីនស្កែនដែលយើងប្រើនេះ គឺវាមានកម្រិតកាំរស្មីដែលធ្វើអោយប៉ះពាល់ដល់សុខភាពរាងកាយទាបបំផុត។ វាមានកម្រិតទាបដល់ទៅ60ដងបើធៀបជាមួយនឹងម៉ាស៊ីនថតកាំរស្មីអិចដែលផ្តល់ការថតក្នុងមួយប៉ុស្ត៍ ពិសេសជាងហ្នឹងទៅទៀតក្នុងទីតាំងដែលយើងស្កែនគឺមានឧបករណ៍ជួយកាត់បន្ថយកម្លាំងកាំរស្មីអោយត្រូវខ្លួនអ្នកជម្ងឺតិចជាទីបំផុត។

បន្តទៅទៀតខ្ញុំនឹងឆ្លើយទៅនឹងសំនួរមួយចំនួនទាក់ទិនទៅនឹងប្រធានបទមួយនេះ។ - តើយើងចាំបាច់ត្រូវយកគ្រួសដែលកើតមានចេញទាំងអស់ដែរឬទេ? ចម្លើយ៖ មិនមែនគ្រប់គ្រួសទាំងអស់ចាំបាច់ត្រូវតែយកចេញនោះទេ! តើអ្នកដឹងដែរឬទេថានៅក្នុងប្រព័ន្ធសរីរាង្គទឹកនោមរបស់យើងសរីរាង្គដែលមានចន្លោះទំហំដែលតូចជាងគេនោះគឺបពង់តភ្ជាប់ពីតម្រងនោមមកកាន់ផ្លោកនោមនោះឯង។ តាមទំហំរបស់បំពង់ដែលតភ្ជាប់ពីតម្រងនោមមកកាន់ផ្លោកនោម វាមានសមត្ថភាពអាចធ្វើអោយគ្រួសដែលមានទំហំត្រឹម 4មីលីម៉ែត្រប៉ុណ្ណោះដែលអាចធ្លាក់ចុះមកដោយគ្មានការឈឺចាប់បាន។ ដូច្នោះប្រសិនបើគ្រួសរបស់អ្នកមានទំហំក្រោម 4មីលីម៉ែត្រនោះយើងនឹងមិនធ្វើអីវាឡើយ យើងគ្រាន់តែអោយលោកអ្នកសង្កេតអាការៈនឹងធ្វើការតាមដានតែប៉ុណ្ណោះ។
យោបល់របស់ខ្ញុំ គឺខ្ញុំនៅតែប្រាប់លោកអ្នកអោយហូបទឹកអោយបានច្រើន គឺមិនអោយតិចជាង 2,5លីត្រក្នុងមួយថ្ងៃ។ បរិមាណទឹកដែលលោកអ្នកហូបចូលទៅវាមានគុណសម្បត្តិអាចធ្វើអោយទឹកនោមរបស់យើងមានកម្រិតគ្រប់គ្រាន់ដែលអាចជួយទម្លាក់គ្រួសអោយធ្លាក់ចុះមកដោយមិនទទួលការឈឺចាប់ឡើយ។ ជាការពិតណាស់វាគ្មានអ្វីដែលយើងដាក់ក្តីសង្ឃឹមរហូតដល់ទៅ100ភាគរយសម្រាប់វេជ្ជសាស្ត្រពេទ្យឡើយ។ សម្រាប់គ្រួសដែលមានទំហំតូចជាង4មីលីម៉ែត្រកម្រនឹងធ្វើអោយមានអាការៈឈឺណាស់។ សម្រាប់ខ្ញុំ ខ្ញុំគិតថាប្រសិនបើលោកអ្នកមានសញ្ញានៃការកើតគ្រួសតម្រងនោម លោកអ្នកគួរតែប្រញ៉ាប់ស្វែងរកគ្រូពេទ្យជំនាញនៃប្រព័ន្ធទឹកនោមដើម្បីពិភាក្សានឹងដោះស្រាយ កុំព្យាយាមទុកចោលរង់ចាំវាធ្វើទុក្ខធ្វើអ្វី។ ប្រសិនបើលោកអ្នកមានសំណួរឬចង់ពិភាក្សាបន្ថែមពាក់ព័ន្ធទៅបញ្ហាខាងលើនេះ លោកអ្នកអាចជួបខ្ញុំបាននៅការិយាល័យនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ សូមអរគុណ!





ប្រធានបទនៅលើ គ្រួសក្នុងតំរងនោម
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.






ខ្ញុំមានបញ្ហាជាមួយនឹងការនោមមិននោម (ប្លោកនោមសកម្ម) ជីវិតរបស់ខ្ញុំគឺរញ៉េរញ៉ៃ។ ខ្ញុំមិនអាចគេងបាន ៣ សប្តាហ៍ទេព្រោះរាល់យប់ពេលខ្ញុំគេងខ្ញុំនឹងទទួលការជម្រុញប៉ុន្តែភ្លាមៗខ្ញុំទៅបង្គន់…ស្ទ្រីមតូចហើយគ្មានអ្វីទេ។ នេះគឺ ៨ ទៅ ១០ ដងក្នុងមួយយប់ដែលជះឥទ្ធិពលដល់សុខភាពនិងសុខុមាលភាពរបស់ខ្ញុំគុណភាពជីវិតរបស់ខ្ញុំបានធ្លាក់ចុះពីលើភ្នំ។ ខ្ញុំបានរកឃើញ DrSoarawee Weerasopone នៅលើ Google ស្វែងរក។ ជជែកជាមួយវេជ្ជបណ្ឌិតដែលគាត់អត់ធ្មត់ស្តាប់បញ្ហារបស់ខ្ញុំហើយផ្តល់ចម្លើយ។ គាត់សុំឱ្យខ្ញុំចូលមកធ្វើតេស្ត៍។ ៣ សប្តាហ៍ក្រោយមករោគស្វាយឬជម្ងឺរបស់ខ្ញុំបានបាត់។
ខ្ញុំសូមផ្តល់អនុសាសន៍យ៉ាងខ្លាំងដល់លោកវេជ្ជបណ្ឌិត Soarawee ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការនោមទាស់; គាត់នឹងអង្គុយចុះហើយស្តាប់អ្នកហើយគាត់ក៏មានបុគ្គលិកលក្ខណៈល្អដែរ។
សូមអរគុណច្រើនមិត្តភក្តិរបស់ខ្ញុំ