Last updated: ខែមីនា 6, 2024
សំនួរភាគច្រើនដែលអ្នកជម្ងឺឧស្សាហ៍សួរពេលពួកគាត់មកទទួលការព្យាបាលក្នុងគ្លីនិកប្រព័ន្ធទឹកនោមរបស់ខ្ញុំ ,,,,,,សំនួរត្រូវបានសួរថា “តើវាអាចមានថ្នាំព្យាបាលឬការពារណាមួយសម្រាប់បញ្ហាគ្រួសតម្រងនោម បន្ទាប់ពីយើងបានធ្វើការវះកាត់ដោយជោគជ័យហើយដែរឬទេ?” ត្រង់សំនួរនេះ ខ្ញុំអាចឆ្លើយបានថា “ស្ទើរតែគ្រប់ប្រភេទនៃគ្រួស វានឹងមិនអាចសម្រេចបានដោយគ្រាន់តែប្រើថ្នាំលេបដើម្បីបណ្តេញវាអោយចេញពីក្នុងខ្លួនរបស់យើងនោះទេ ប៉ុន្តែការលេបថ្នាំវាអាចត្រឹមតែជួយកាត់បន្ថយអាត្រាការវិលត្រឡប់មកវិញនៃគ្រួសតែប៉ុណ្ណោះ” ខ្ញុំនឹងមានការបកស្រាយបន្ថែមក្នុងរឿងនេះ។

បច្ចុប្បន្នយើងមើលឃើញថា ថ្នាំដែលគេដាក់លក់តាមហ្វាម៉ាស៊ីផ្សេងៗដែលពាក់ព័ន្ធនឹងគ្រួសតម្រងនោម ភាគច្រើនគេតែងនិយាយថាថ្នាំនេះវាអាចជួយព្យាបាលរឿងគ្រួសតម្រងនោមបាន ហើយមើលទៅភាគច្រើនក្រុមថ្នាំទាំងនេះគឺតែងតែមានសមាសធាតុ (ស៊ីត្រាត) citrate salts នោះឯង។ និយាយអំពីសារធាតុ អំបិលស៊ីត្រាតវិញម្តង សារធាតុនេះមានប្រសិទ្ធភាពសំខាន់២ក្នុងការប្រឆាំងទៅនឹងគ្រួសតម្រងនោម ដែលវានឹងត្រូវបង្ហាញជាព័ត៏មានលំអិតដូចតទៅនេះ ៖

2 ផលប៉ះពាល់នៃការការពារ ប៉ូតាស្យូម citrate ប្រឆាំងនឹងគ្រួសក្នុងតម្រងនោម
- អំបិលស៊ីត្រាតអាចធ្វើអោយមានចរន្តអាល់កាលីន (alkalinize urine)នៅក្នុងទឹកនោម - ត្រូវដឹងថាគ្រួសដែលកើតពីអាស៊ីតយ៊ូរីក វាជាគ្រួសមួយប្រភេទដែលវាចូលចិត្តទឹកនោមដែលមានជាតិអាស៊ីត។ ការបរិភោគសារធាតុស៊ីត្រាតដើម្បីព្យាបាលគ្រួសជាមួយការពិនិត្យអោយបានទៀងទាត់នូវកំហាប់នីត្រូហ៊ែ្សន (pH)នៅក្នុងទឹកនោម ហើយត្រូវរក្សាតុល្យភាពនៃកំហាប់នេះអោយបានត្រឹម (pH 6.5 – 7.0 ) 6,5-7,0 នោះវានឹងងាយស្រួលក្នុងការកំចាត់គ្រួសបាន។ មានរបាយការណ៍មួយនៅប្រទេសថៃបានបង្ហាញថា មានអ្នកកើតគ្រួសចំនួន 100នាក់ ក្នុងចំនួននេះមានប្រហែល 20,9%ជាប្រភេទអ្នកកើតគ្រួសអាស៊ីត ដូច្នេះហើយជាប្រភាគគឺក្នុងចំនោមមនុស្ស 5នាក់អាចមានមនុស្សម្នាក់ដែលមានឳកាសប្រើវិធីបរិភោគសារធាតុស៊ីត្រាតក្នុងការកំចាត់គ្រួសនេះបាន។ (មានការសិក្សាទាក់ទងនឹងអ្នកជម្ងឺគ្រួសប្រភេទអាស៊ីតយ៊ូរិក បានបកស្រាយថារឿងទាំងនេះវាមានការប្រែប្រួលមិនដូចគ្នាដោយអាស្រ័យទៅនឹងជាតិពន្ធ,ការបរិភោគ ជាមួយនឹងការកំនត់ការតាមដានដ៏ជាក់លាក់មួយអំពីសមាសភាពនៃគ្រួសក្នុងការយកគ្រួសទៅវិភាគ)។

- សារធាតុស៊ីត្រាតផ្ទាល់វាអាចមានសមត្ថភាពក្នុងការការពារប្រភេទគ្រួសកាល់ស្យូម -កាល់ស្យូមដែលអាចកកើតជាគ្រួស វាត្រូវាបានគេរាយការណ៍មកថាវាមានដល់ទៅ 80%ដែលអាចក្លាយជាគ្រួសក្នុងតម្រងនោម។ ស៊ីត្រាតត្រូវបានក្លាយទៅជាបណ្តុំនៃភ្នាក់ងារកំចាត់គ្រួសតម្រងនោម (kidney stone inhibitor)។ វាអាចតភ្ជាប់ទៅនឹងសារធាតុកាល់ស្យូមអ៊ៃអន (calcium ion) នៅក្នុងទឹកនោមហើយកាត់បន្ថយមិនអោយបង្ករកំណកគ្រីស្តាល់ (inhibit crystallization) ដែលវាអាចនឹងរួមគ្នាយូរទៅករកើតជាគ្រួស។ លើសពីនេះទៅទៀតមានការពិភ្សាវែកញ៉ែកជាទ្រង់ទ្រាយធំអំពីរឿងនេះកាល់ពីឆ្នាំ 2015 ហើយវាត្រូវបានលើកមកបង្ហាញថាការព្យាបាលគ្រួសដោយប្រើសារធាតុស៊ីត្រាតវាពិតជាមានលក្ខណៈពិសេសក្នុងការទប់ស្កាត់មិនអោយគ្រួសរីកធំនិងថែមទាំងអាចជួយកាត់បន្ថយអាត្រាការកើតគ្រួសត្រឡប់មកវិញផងដែរ។
ស្តាប់មើលទៅសារធាតុស៊ីត្រាតវាមានគុណសម្បត្តិក្នុងការជួយការពារការកើតគ្រួសតម្រងនោម តើមែនទេ? ជាបន្ទាប់យើងមកមើលគុណវិបត្តិរបស់វាវិញម្តង។
- ការព្យាបាលដោយប្រើសារធាតុស៊ីត្រាតវាត្រូវបានរាយការណ៍ថា សារធាតុនេះវាបានបង្ករផលរំខានទៅលើប្រព័ន្ធរំលាយអាហារ(ហ្គាស់នៅក្នុងពោះវៀនតូច)ដែលបង្ករអាការៈដូចជា៖ ក្រហាយក្រពះ, ចង្អោរ, ហើមពោះ និងរាគផងដែរ។
- ប្រសិទ្ធភាពដែលទទួលបានក្រោយការព្យាបាលដោយការប្រើសារធាតុនេះហើយ វាតម្រូវអោយមានការគ្រប់គ្រងយ៉ាងម៉តចត់អំពីកម្រិតសារធាតុស៊ីត្រាតអោយមានច្រើនបំផុតនៅក្នុងទឹកនោម។ ការប្រើប្រាស់ថ្នាំដែលជាសារធាតុស៊ីត្រាតក្នុង១ថ្ងៃបីដងហើយដោយមានការពិនិត្យជាទៀងទាត់នៃកម្រិតនីត្រូហ៊្សែនក្នុងទឹកនោមយ៉ាម៉តចត់នេះហើយ ដែលជាហេតុផលចំបងធ្វើអោយអ្នកជម្ងឺបដិសេធលែងទទួលយកការព្យាបាលដោយវិធីនេះបន្តទៅទៀត។
- ទោះជាអ្នកជម្ងឺព្យាយាមយ៉ាងជាក់លាក់គ្រប់ដំណាក់កាលនែការព្យាបាលដោយការប្រើសារធាតុស៊ីត្រាតនេះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចធានាថាគាត់នឹងមិនទទួលរងពីការធ្វើទុក្ខបុកម្នេញពីប្រភេទគ្រួសដទៃទៀតនោះដែរ ព្រោះដោយសារគ្រួសតម្រងនោមអាចកើតឡើងខុសប្លែកពីគ្នាទៅតាមមូលហេតុដែលបង្ករ។


វាជារឿងដែលល្អប្រសិនបើលោកអ្នកចំណាយពេលពិភាក្សា ជាមួយវេជ្ជបណ្ឌិតជំនាញនៃប្រព័ន្ធទឹកនោមថាតើជម្ងឺគ្រួសតម្រងនោមលោកអ្នកវាអាចពាក់ព័ន្ធទៅនឹងជម្ងឺគ្រួសតម្រងនោមដែលត្រូវព្យាបាលតាមរបៀបការប្រើសារធាតុស៊ីត្រាតដែរឬក៏អត់។ ប្រសិនបើមានសំនួរបន្ថែមក្នុងរឿងនេះលោកអ្នកអាចផ្ញើសំនួរផ្សេងៗមកខ្ញុំបាន។ សូមអរគុណ
អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ!





ប្រធានបទនៅលើ គ្រួសក្នុងតំរងនោម
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.





