បានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ខែកក្កដា 18, 2026
ប្រធានបទនេះ យើងនឹងពិភាក្សាអំពីរបៀបធ្វើការចាក់ Testosterone ដោយខ្លួនឯងតាមរយៈសាច់ដុំ ដែលអាចព្យាបាលមួយក្នុងចំណោមបួននៅក្នុង បញ្ហាងាប់លិង្គ.

Since we all know that testosterone deficiency syndrome is an age-dependent disease and getting more and more concerning among gentlemen nowadays. Low in serum testosterone cans possibly leading to loss of energy mood, depression or even erectile dysfunction. There are 3 routes of FDA-approved the testosterone supplements administration.
- តាមការលេបថ្នាំ Oral route
- តាមរយៈការប្រើតូពីកាល់លាបលើស្បែក Topical transdermal route
- តាមការចាក់បញ្ចូលទៅក្នុងសាច់ដុំ Intramuscular injection route
អ្វីក៏ដោយវាតែងតែមានចំនុចខ្សោយនិងចំនុចខ្លាំងសម្រាប់ជម្រើសផ្លូវព្យាបាលនីមួយៗ! ក្នុងថ្ងៃនេះយើងនឹងនិយាយតែចំពោះជម្រើសការព្យាបាលដោយការចាក់បញ្ចូលទៅក្នុងសាច់ដុំតែប៉ុណ្ណោះ។ ការចាក់បញ្ចូលតាមរយៈសាច់ដុំរបស់យើង ជាទូទៅគឺត្រូវចាក់ដោយអ្នកបច្ចេទេសវេជ្ជសាស្រ្តបានដែលតែងតែអនុវត្តការចាក់ទាំងនេះនៅតាមមន្ទីរព្យាបាលនានា។ ចំនែកឯទីតាំងលើរាងកាយដែលតម្រូវអោយចាក់ គឺនៅឯបរិវេណកំប៉េះគូទរបស់យើង។
ម្យ៉ាងវិញទៀតគេឃើញមានជាប្រភេទអាហារបំប៉ននៃអ័រមនភេទឈ្មោល testosterone supplement regimens មួយចំនួនដូចជា ៖ Testoviron (Testosterone Enanthate) 250 mg ដែលតម្រូវអោយយើងចាក់រៀងរាល់ 2-3សប្តាហ៍ ដែលការចាក់របៀបនេះវាពិបាកដល់អ្នកជម្ងឺក្នុងការរៀបចំតារាងពេលវេលាក្នុងការមកចាក់នៅមន្ទីរពេទ្យ។ មានអ្នកជម្ងឺជាច្រើនបានសួរមកខ្ញុំថា “តើពួកគាត់អាចចាក់វាដោយខ្លួនឯងបានដែរឬទេ?” ចម្លើយនោះគឺ “ប្រាកដជាបាន ” ប៉ុន្តែយើងនឹងមិនចាក់លើសាច់ដុំកំប៉េះគូទនោះទេ។ ការណែនាំចំពោះទីតាំងដែលគួរចាក់ដោយខ្លួនឯង គឺគួរចាក់នៅលើសាច់ដុំភ្លៅ។ ខ្ញុំនឹងបង្ហាញថាតើលោកអ្នកត្រូវធ្វើការចាក់ដោយរបៀបណា។

ជាដំបូងខ្ញុំចង់ប្រាប់លោកអ្នកថា ចូរលោកអ្នកុំព្យាយាចាក់តាមគំនិតការយល់ឃើញរបស់លោកអ្នកដោយគ្មានការណែនាំពីអ្នកបច្ចេកទេសពេទ្យអោយសោះ លោកអ្នកអាចចាក់បានក្រោយពេលលោកអ្នកបានទទួលការបង្រៀនហ្វឹកហាត់ណែនាំពីអ្នកជំនាញ រហូតដល់លោកអ្នកអាចមានសមត្ថភាពចាក់វាដោយខ្លួនឯង។

ផ្ទៃដែលបង្ហាញទីតាំងដែលគួរចាក់ ៖
- ចំនុចកណ្តាលនៃផ្នែកខាងក្រៅនៃសាច់ដុំភ្លៅ
- បែងចែកផ្ទៃខាងក្រៅនៃសាច់ដុំភ្លៅចេញជា៣ទីតាំង
- នៅក្បែរគូទ
- ផ្នែកកណ្តាល→ គឺជាទីតាំងដែលត្រូវចាក់
- នៅក្បែរជង្គង់
អ្វីដែលត្រូវរៀបចំអោយបានរួចស្រេច ៖
- ទឹកអាល់កុលនិងសំឡី
- Testoviron 250 mg **សូមកុំភ្លេចពិនិត្យថ្ងែកំនត់អាយុរបស់ថ្នាំផង
- សឺរាំងចំនុះ 3មីលីមីត្រ
- ម្ជុលលេខ 18សម្រាប់បូម Testoviron ចេញពីអំពូល
- ម្ជុលលេខ 24សម្រាប់ចាក់
សេចក្តីណែនាំស្តីពីការចាក់តេស្តូស្តេរ៉ូនដោយខ្លួនឯងតាមរយៈសាច់ដុំ
- ត្រៀមឧបករណ៍អោយបានគ្រប់គ្រាន់ ហើយអាចអង្គុយលើកៅអីណាដែលមានផាសុក
- សម្រេចអោយបានច្បាស់ថាយកសាច់ដុំភ្លៅខាងណាដើម្បីចាក់
- ចាក់អោយចំចំនុចកណ្តាលនៃសាច់ដុំភ្លៅដែលយើងបានវាស់រួចរាល់
- យកសំឡីអាលកុលជូតទីតាំងដែលនឹងត្រូវចាក់រហូតដល់អាល់កុលស្ងួតអស់
- ប្រើសឺរាំងនិងម្ជុលលេខ 18បូមថ្នាំ ចេញពីអំពូល
- បាញ់ខ្យល់ដែលនៅលាយជាមួយថ្នាំអោយអស់ពីសឺរាំង (យើងមិនអាចអោយខ្យល់ចូលទៅក្នុងរាងកាយយើងបានឡើយ)
- ដកម្ជុលលេខ 18ចេញហើយគ្របគម្របវិញ រួចប្រើម្ជុលលេខ 24ដើម្បីត្រៀមចាក់
- ចាក់បញ្ជូលថ្នាំ Testoviron ដោយយឺតៗនៅក្នុងសឺរាំងចំនុះ 3មីលីលីត្រដោយប្រើម្ជុលលេខ 24 រួចហើយដោតម្ជុលចូលទៅក្នុងសាច់ដុំភ្លៅរបស់យើងរហូតដល់សាច់ម្ជុលកប់ទៅក្នុងសាច់ដុំ។
- ចាក់ម្ជុលសឺរាំងចូលថ្នមៗដើម្បីអោយជាក់ច្បាស់ថាម្ជុលមិនបានបុកឬមុតចូលទៅក្នុងសរសៃឈាមរបស់យើង។
- បាញ់ថ្នាំដោយការសង្កត់បូតុងសឺរាំងដើម្បីអោយថ្នាំបានចូលទៅក្នុងសាច់ដុំរបស់យើង
- រួចហើយដកម្ជុលសឺរាំងចេញពីសាច់ភ្លៅ ហើយសង្កត់ទីតាំងដែលចាក់ថ្នាំហើយដោយប្រើសំឡីឬស្កុតបិតពីលើពីរទៅបីនាទី។
ផលរំខានបន្តិចបន្តួចក្រោយការចាក់ថ្នាំ
- ឈឺសាច់ដុំចំទីតាំងដែលយើងបានចាក់ថ្នាំ

ខ្ញុំសូមបញ្ជាក់ម្តងទៀត! ការចាក់ថ្នាំគម្បីគួរតែទទួលការបង្ហាត់បង្រៀនពីអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត រហូតទាល់តែលោកអ្នកស្ទាត់ហើយប្រាកដចិត្តថាលោកអ្នកមានសមត្ថភាពអាចចាក់វាដោយខ្លួនឯងបាន។ ប្រសិនលោកអ្នកមានសំនួរ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធទឹកនោមដើម្បីពិភាក្សាជាមួយ ក្នុងនោះដែរលោកអ្នកអាចផ្ញើសំនួរផ្សេងៗមកកាន់ខ្ញុំបាន។ ជួបគ្នាបន្តក្នុងអត្ថបទចំនេះដឹងដទៃទៀត។
Injection technique is only one part of safe therapy — dose, formulation, and follow-up bloods matter just as much. Read about supervised TRT monitoring, including PSA and haematocrit checks at 3, 6, and 12 months.
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.
If you are considering testosterone replacement therapy, Dr. Soarawee offers confidential consultations at Bangkok Hospital Headquarters. កក់ការពិគ្រោះយោបល់នៅទីនេះ.
សំណួរដែលសួរញឹកញាប់
Q1: Can I do testosterone injection by myself at home?
Yes, self-injection is possible, but only after you have been trained and supervised by a medical professional until you are fully competent. Dr. Soarawee strongly advises against attempting your first injection alone — always have a healthcare provider present for your initial injections.
Q2: Where is the correct site for self testosterone injection?
The recommended site for self intramuscular testosterone injection is the middle outer thigh. The thigh is preferred over the buttock for self-injection because it is easier to reach and visualize on your own. The injection should be placed at the middle portion of the outer thigh, splitting the thigh into three equal imaginary zones.
Q3: What equipment do I need for testosterone self-injection?
You will need: alcohol swabs, Testoviron 250mg vials (always check the expiry date), a 3mL syringe, a No.18 needle for drawing the solution, and a No.24 needle for the actual injection. Never reuse needles and always dispose of used needles safely.
Q4: How often do I need testosterone injections?
The frequency depends on the specific testosterone preparation prescribed. For example, Testoviron (Testosterone Enanthate) 250mg is typically injected every 2 to 3 weeks. Your urologist will determine the appropriate schedule based on your individual testosterone levels and clinical response.
Q5: What are the side effects of testosterone self-injection?
The most common side effect is temporary muscle soreness at the injection site. More serious complications such as injection into a blood vessel are rare but can be avoided by always pulling back the syringe before injecting to confirm the needle is not in a blood vessel. If you experience unusual pain, swelling, or redness, contact your doctor immediately.
ការបដិសេធ៖ ខ្លឹមសារនេះត្រូវបានសរសេរ និងពិនិត្យដោយលោកវេជ្ជបណ្ឌិត Soarawee Weerasopone ដែលជាគ្រូពេទ្យឯកទេសខាងប្រព័ន្ធទឹកនោមដែលមានវិញ្ញាបនបត្រនៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក។ វាត្រូវបានបម្រុងទុកសម្រាប់គោលបំណងអប់រំតែប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានផ្នែកវេជ្ជសាស្ត្រទេ។ តែងតែពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពដែលមានសមត្ថភាពមុនពេលចាប់ផ្តើមការព្យាបាលណាមួយឡើយ។.
សរសេរ និងពិនិត្យផ្នែកវេជ្ជសាស្ត្រដោយ៖ វេជ្ជបណ្ឌិត សូរ៉ាវី វីរ៉ាសូផូន (វេជ្ជបណ្ឌិត ប៉ុម) — អ្នកជំនាញខាងប្រព័ន្ធទឹកនោមដែលមានវិញ្ញាបនបត្រពីក្រុមប្រឹក្សាភិបាល ទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក។ អ្នកស្រាវជ្រាវអន្តរជាតិ៖ មហាវិទ្យាល័យវេជ្ជសាស្ត្របៃឡ័រ (សហរដ្ឋអាមេរិក) · សាកលវិទ្យាល័យជូនថេនដូ (ជប៉ុន) · មន្ទីរពេទ្យអនុស្សាវរីយ៍ឆាងហ្គុង (តៃវ៉ាន់)។.

លោកវេជ្ជបណ្ឌិត សូរ៉ាវី វីរ៉ាសូផូន (លោកវេជ្ជបណ្ឌិត ប៉ុម) គឺជាគ្រូពេទ្យឯកទេសខាងប្រព័ន្ធទឹកនោមដែលមានវិញ្ញាបនបត្រនៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក ដែលមានជំនាញខាងសុខភាពបុរស ការវះកាត់ដោយមនុស្សយន្ត (ប្រព័ន្ធដាវីនស៊ី) និងការព្យាបាលគ្រួសក្នុងតម្រងនោម។ លោកបានបញ្ចប់អាហារូបករណ៍អន្តរជាតិនៅមហាវិទ្យាល័យវេជ្ជសាស្ត្របៃឡ័រ (សហរដ្ឋអាមេរិក) មន្ទីរពេទ្យសាកលវិទ្យាល័យជូនថេនដូ (ជប៉ុន) និងមន្ទីរពេទ្យអនុស្សាវរីយ៍ឆាងហ្គុង (តៃវ៉ាន់)។ ខ្លឹមសារវេជ្ជសាស្ត្រទាំងអស់នៅលើគេហទំព័រនេះត្រូវបានសរសេរ និងពិនិត្យដោយលោកវេជ្ជបណ្ឌិត សូរ៉ាវី ដោយផ្អែកលើបទពិសោធន៍គ្លីនិក និងការបណ្តុះបណ្តាលអន្តរជាតិរបស់លោក។.


ការឆ្លើយតប 2