បានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ខែឧសភា 18, 2026
ក្នុងប្រធានបទនេះនឹងមានការសង្កត់ន័យលើប្រភេទក្រួសតម្រងនោមម្យ៉ាងដែលយើងហៅថាក្រួសអាស៊ីតអ៊ុយរិក។ ដោយសារមានការសាកសួរពីអ្នកជម្ងឺជាច្រើនពាក់ព័ន្ធថាតើវានឹងមានថ្នាំលេបណាមួយដែលអាចប្រឆាំងនឹងការកើតក្រួសតម្រងនោមបានឬទេ? ចម្លើយដែលអាចឆ្លើយបានលឿននោះគឺ វាពិតជាមានថ្នាំលេបដែលអាចព្យាបាលក្រួសតម្រងនោមប្រភទអាស៊ីតអ៊ុយរិកបាន គ្រាន់តែប្រសិទ្ធិភាពគឺស្ថិតនៅលើអ្នកជម្ងឺផ្ទាល់ថាពួកគាត់ទទួលរងការឈឺចាប់ពីក្រួសតម្រងនោមប្រភេទនេះខ្លាំងឬស្រាលកម្រិតណា។ បញ្ហាទាំងអស់នេះត្រូវការការបកស្រាយនិងចំណាយពេលច្រើនក្នុងការធ្វើអោយអ្នកជម្ងឺយល់ច្បាស់អំពីបញ្ហា។
- មជ្ឈមណ្ឌលផ្នែកជម្ងឺប្រព័ន្ធទឹកនោមនៃមន្ទីរពេទ្យបាងកក ប្រទេសថៃ។ កក់លេខរៀងការណាត់ជួបតាម online 02-310-3009 bhquro@bdms.co.th
- មន្ទីរពេទ្យ Samitivej Sriracha ខេត្តឈុនបូរី។ 088-022-1445

ដំបូងលោកអ្នកត្រូវស្គាល់និងយល់អំពីមូលហេតុការកើតឡើងនៃក្រួសតម្រងនោមនឹងការវិវឌ្ឍន៍របស់វាជាមុនសិន។ សមាសធាតុនៃក្រួសតម្រងនោមត្រូវបានចែកចេញជាពីរចំនែកធំៗ។
- ប្រភេទក្រួសតម្រងនោមដែលមានសមាសធាតុកើតចេញពីកាល់ស្យូម(កំបោរ) លទ្ធភាពកើតឡើងដល់ទៅ 90%។
- ប្រភេទក្រួសតម្រងនោមអាស៊ីតអ៊ុរិក លទ្ធភាពកើតឡើងគឺ 10%

ដោយសារក្រួសភាគច្រើន គឺជាពពួកកាល់ស្យូមដូច្នេះហើយមធ្យោបាយក្នុងការព្យាបាលក្រួសប្រភេទកាល់ស្យូមនេះនឹងមិនមានថ្នាំលេបណាមួយអាចជួយព្យាបាលបាលក្រៅអំពីការវះកាត់ក្នុងការយកវាចេញតែនោះទេ។ ប្រសិនលោកអ្នកកើតក្រួសតម្រងនោមហើយមិនទាន់មានការពិនិត្យតាមដានអោយបានច្បាស់លាស់ជាមុនសិនទេ នោះលោកអ្នកអាចមានលទ្ធភាពត្រឹមតែ 10%ដែលលោកអ្នកប្រហែលអាចប្រើថ្នាំលេបក្នុងការព្យាបាលលើក្រួសតម្រងនោមនេះ។
ធ្វើយ៉ាងដូចម្តេចដើម្បីដឹងថាយើងមានកើតក្រួសប្រភេទអាស៊ីតអ៊ុយរិកនេះ?
យើងនឹងបែងចែកការពិនិត្យជា២របៀប ទី១ គឺការពិនិត្យតាមលក្ខណៈសាមញ្ញ ចំនែកទី២ជាការពិនិត្យតាមរបៀបផ្ចិតផ្ចង់លើប្រភេទក្រួសនិមួយៗ។

- ការពិនិត្យតាមលក្ខណៈសាមញ្ញ
- មើលកម្រិតជាតិអាស៊ីតតាមរយៈការពិនិត្យទឹកនោមដែលយើងហៅថាការមើលកម្រិត urine pH
- កម្រិតដង់ស៊ីតេនៃក្រួសជាអប្បបរមាតាមរយៈមាស៊ីនស៊ីធីស្កែន
- ការពិនិត្យតាមរបៀបផ្ចិតផ្ចង់
- ដឹងថាជាប្រភេទក្រួសអាស៊ីតអ៊ុយរិកតាមរយៈការបកប្រែលទ្ធផលនៃការវិភាគក្រួស
- មានន័យថាចាប់យកក្រួសនេះផ្ញើទៅមន្ទីរពិសោធន៍ឯកទេសដើម្បីធ្វើការវិភាគ

តើការព្យាបាលក្រួសអាស៊ីតអ៊ុយរិកដោយមិនចាំបាច់ទទួលការវះកាត់នឹងត្រូវធ្វើឡើងតាមរបៀបណា?
- ការកែសម្រួលរបបអាហារ
- ទទួលទានបន្លែនិងផ្លែឈើអោយបានច្រើនជាងធម្មតា ពិសេសដូចជាពពួកទឹកក្រូចនិងទឹកក្រូចឆ្មា។
- កុំទទួលទានសាច់ច្រើនហួសហេតុពេក
- ទទួលទានទឹកចាប់ពី 2,500មីលីលីត្រក្នុងមួយថ្ងៃតាមការណែនាំ
- ការប្រើថ្នាំព្យាបាល
- ការធ្វើអោយកំហាប់(អាល់កាឡាញ)ដោយប្រើសារធាតុប៉ូតាស្យូមស៊ីត្រាតក្នុងការព្យាបាល។ ការព្យាបាលរបៀបនេះក្នុងគោលបំណងធ្វើអោយកំហាប់សារធាតុអាស៊ីតដែលយើងហៅថា urine pH គឺសូន្យ ដែលការធ្វើរបៀបនេះគឺវាអាចរំលាយជាតិអាស៊ីតដែលអាចបង្ករក្រួសបាន។
- ការប្រើថ្នាំប្រឆាំងនឹងជម្ងឺអាស៊ីតឡើងខ្លាំងឬ Gout។ ជម្ងឺ Gout វាទាក់ទងទៅនឹងជម្ងឺក្រួសអាស៊ីតអ៊ុយរិក។
តើយើងតាមដានយ៉ាងណាដើម្បីអោយដឹងថាលទ្ធផលនៃការព្យាបាលល្អប្រសើរ?
- វេជ្ជបណ្ឌិតនៃជម្ងឺប្រព័ន្ធទឹកនោមនឹងធ្វើការតាមដានណាត់ជួបពិនិត្យ
- ពិនិត្យទឹកនោមមើលកំហាប់អាស៊ីតឬ urine pH ។ កម្រិត urine pHដែលល្អគឺនៅក្នុងចន្លោះពី 6,5-7,0។
- ការពិនិត្យតាមដានដោយប្រើម៉ាស៊ីន អ៊ុលត្រាសោនឬស៊ីធីស្កែន។ មានន័យថាការថយចុះនៅកម្រិតឬទំហំក្រួសគឺមានន័យថាការព្យាបាលបានទទួលជោគជ័យ។
ប្រសិនបើការព្យាបាលដោយថ្នាំលេបហើយនៅតែមិនជោគជ័យ តើយើងត្រូវធ្វើយ៉ាងម៉េចបន្តទៀត?
- ប្រសិនបើថ្នាំលេបមិនជោគជ័យនោះមានន័យថាគ្មានជម្រើផ្សេងទៀតណាមួយក្នុងការដោះស្រាយរឿងក្រួសនេះទេ មានតែមកជជែកគ្នារឿង៖
- ការបាញ់រំលាយក្រួសដោយម៉ាស៊ីន(ESWL)
- ការសុងបំបែកក្រួសដោយកាំរស្មីឡាហ៊្សែ
For more details on uric acid kidney stone, please talk to your trusted urologist or text to me.
អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ.
Frequently Asked Questions About Uric Acid Kidney Stone
Can uric acid kidney stones be dissolved with oral medication?
Yes — uric acid kidney stone is the only type of kidney stone that can be effectively treated with oral medication. The primary approach is urine alkalinization using potassium citrate therapy, which aims to bring urine pH to a neutral range of 6.5–7.0. At this pH, the uric acid crystal structure dissolves. Anti-gout medications may also be used since gout and uric acid stones share the same metabolic pathway.
How do I know if my kidney stone is uric acid type?
Provisional diagnosis is made by finding acidic urine pH on urine examination, and by noting low stone density on CT scan. Definitive diagnosis requires stone analysis — the actual stone must be collected (passed spontaneously or retrieved surgically) and sent to a specialized laboratory. Without stone analysis, there is only a 10% chance your kidney stone is uric acid type, since 90% of kidney stones are calcium-containing and cannot be dissolved with oral medication.
What diet changes help with uric acid kidney stones?
Diet plays an important role alongside medication. Recommended changes include: increasing intake of fruits and vegetables (especially citrus juices like orange juice and lemonade which naturally alkalinize urine), reducing animal protein consumption which raises uric acid levels, and drinking at least 2,500 mL of fluid daily to dilute urine concentration. If oral therapy fails, surgical options such as ESWL or endoscopic laser surgery are available.
If you are suffering from kidney stones and would like to find out the stone type and best treatment option, Dr. Soarawee Weerasopone offers specialist consultations at Bangkok Hospital Headquarters. កក់ការពិគ្រោះយោបល់.
ការបដិសេធ៖ ខ្លឹមសារនេះត្រូវបានសរសេរ និងពិនិត្យដោយលោកវេជ្ជបណ្ឌិត Soarawee Weerasopone ដែលជាគ្រូពេទ្យឯកទេសខាងប្រព័ន្ធទឹកនោមដែលមានវិញ្ញាបនបត្រនៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក។ វាត្រូវបានបម្រុងទុកសម្រាប់គោលបំណងអប់រំតែប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានផ្នែកវេជ្ជសាស្ត្រទេ។ តែងតែពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពដែលមានសមត្ថភាពមុនពេលចាប់ផ្តើមការព្យាបាលណាមួយឡើយ។.
សរសេរ និងពិនិត្យផ្នែកវេជ្ជសាស្ត្រដោយ៖ វេជ្ជបណ្ឌិត សូរ៉ាវី វីរ៉ាសូផូន (វេជ្ជបណ្ឌិត ប៉ុម) — អ្នកជំនាញខាងប្រព័ន្ធទឹកនោមដែលមានវិញ្ញាបនបត្រពីក្រុមប្រឹក្សាភិបាល ទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក។ អ្នកស្រាវជ្រាវអន្តរជាតិ៖ មហាវិទ្យាល័យវេជ្ជសាស្ត្របៃឡ័រ (សហរដ្ឋអាមេរិក) · សាកលវិទ្យាល័យជូនថេនដូ (ជប៉ុន) · មន្ទីរពេទ្យអនុស្សាវរីយ៍ឆាងហ្គុង (តៃវ៉ាន់)។.

លោកវេជ្ជបណ្ឌិត សូរ៉ាវី វីរ៉ាសូផូន (លោកវេជ្ជបណ្ឌិត ប៉ុម) គឺជាគ្រូពេទ្យឯកទេសខាងប្រព័ន្ធទឹកនោមដែលមានវិញ្ញាបនបត្រនៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក ដែលមានជំនាញខាងសុខភាពបុរស ការវះកាត់ដោយមនុស្សយន្ត (ប្រព័ន្ធដាវីនស៊ី) និងការព្យាបាលគ្រួសក្នុងតម្រងនោម។ លោកបានបញ្ចប់អាហារូបករណ៍អន្តរជាតិនៅមហាវិទ្យាល័យវេជ្ជសាស្ត្របៃឡ័រ (សហរដ្ឋអាមេរិក) មន្ទីរពេទ្យសាកលវិទ្យាល័យជូនថេនដូ (ជប៉ុន) និងមន្ទីរពេទ្យអនុស្សាវរីយ៍ឆាងហ្គុង (តៃវ៉ាន់)។ ខ្លឹមសារវេជ្ជសាស្ត្រទាំងអស់នៅលើគេហទំព័រនេះត្រូវបានសរសេរ និងពិនិត្យដោយលោកវេជ្ជបណ្ឌិត សូរ៉ាវី ដោយផ្អែកលើបទពិសោធន៍គ្លីនិក និងការបណ្តុះបណ្តាលអន្តរជាតិរបស់លោក។.

