Last updated: ខែមេសា 8, 2026
បច្ចុប្បន្ននេះមានបុរសវ័យក្មេងមកជួបខ្ញុំពិភាក្សាអំពីបញ្ហារោគសញ្ញានៃភាវៈកង្វៈអ័រមនបុរសឬ hypogonadism ។ ថ្ងៃនេះយើងនឹងពិភាក្សាអំពីវិធីជំរើសថ្មីក្នុងការជួយព្យាបាលជំងឺប្រភេទនេះដោយប្រើបច្ចេកទេស hCG monotherapy ដែលមានភស្តុតាងផ្នែកឪសថសាស្រ្ត។ យើងនឹងនិយាយផ្តោតអំពី hypogonadism ដែលវាទាក់ទងនឹងដំណើរការនៃភាពចាស់នៃរាងកាយតែម្យ៉ាងសិន ហើយខាងក្រោមនេះគឺជានិយមន័យ។
Hypogonadism គឺជាស្ថានភាពនៃកង្វះអ័រម៉ូនតេស្តូស្តេរ៉ូន រួមទាំងរោគសញ្ញាមួយចំនួនដែលពាក់ព័ន្ធ ដូចជាកង្វះការផលិតមេជីវិតឈ្មោល ឬទាំងពីរយ៉ាងតែម្តែង។ រោគសញ្ញានៃភាវៈ hypogonadism នេះត្រូវបានបង្ហាញដូចខាងក្រោម។
រោគសញ្ញា Hypogonadism
- ផ្នែកផ្លូវភេទ
- ការកាតត់បន្ថយសារធាតុលីប៊ីដូ
- លឹង្គខ្សោយឬលឹង្គងាប់
- មិនសូវមានភាវៈលឹង្គងើបពេលព្រលឹម
- កាត់បន្ថយសមត្ថភាពផ្លូវភេទ

- ផ្នែក Somatic
- បង្កើនជាតិខ្លាញ់ ឬធាត់
- កាត់បន្ថយកំហាប់ខ្លាញ់ល្អក្នុងរាងកាយ
- កាត់បន្ថយកម្លាំងសាច់ដុំ
- ទទួលអារម្មណ៍ថាល្ហិតល្ហៃ

- ផ្នែកផ្លូវចិត្ត
- មានអារម្មណ៍តានតឹង
- មានអារម្មណ៍មិននឹងនរ
- ឥតមានស្មារតីផ្ចង់ធ្វើអ្វីមួយ
- ពិបាកដេក

ជាធម្មតា នៅពេលដែលអ្នកជំងឺប្រឈមនឹងបញ្ហានិងរោគសញ្ញាទាំងនោះ យើងនឹងធ្វើការបញ្ជាក់តាមប្រូតូកូលដែលយើងមាន ក្នុងការធ្វើរោគវិនិច្ឆ័យហើយបន្ទាប់មកនឹងពិចារណាអំពីការព្យាបាលដោយប្រើអ័រម៉ូន testosterone ជំនួស។ ដោយវិធីនេះ ការព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូនជំនួស គឺមានការព្រួយបារម្ភអំពីគុណវិបត្តិលើការកាត់បន្ថយការមានChorionic Gonadotropin monotherapy ត្រូវបានណែនាំ និងមានការសិក្សាគាំទ្រជាច្រើនលើវីធីសាស្រ្តនេះ។ ខ្ញុំនឹងបង្ហាញអ្នកលម្អិតអំពីគុណសម្បត្តិ នៃការព្យាបាលដោយ hCG monotherapy និងគុណវិបត្តិក្នុងការព្យាបាល hypogonadism ។
លក្ខណៈពិសេសនៃ hCG
| ឈ្មោះពេញ | Human Chorionic Gonadotropin |
| យន្តការនៃសកម្មភាព | ធ្វើត្រាប់តាម LH ឬអ័រម៉ូន luteinizing ដែលជំរុញការផលិតអ័រម៉ូន testosterone ខាងក្នុងពីពងស្វាស (កោសិកា Leydig) |
| ការជ្រៀតជ្រែក FSH, LH និង estradiol | អត់ |
| សេរ៉ូមកំហាប់គ្រាប់ឈាមក្រហម និងការជ្រៀតជ្រេកមុខងារក្រពេញប្រូស្តាត | អត់ |
| រក្សាការមានកូន | មែន |
| តើយើងគួររំពឹងថារយៈពេលប៉ុន្មានទើបទទួលបានលទ្ធផលជាផ្លែផ្កា? | រយៈពេល 6ខែជាទៀងទាត់ |
| ចន្លោះពេលចាក់ថ្នាំ | 2សប្តាហ៍ម្តង |
តាមតារាងខាងលើអ្នកអាចសម្គាល់ឃើញថាគុណវិបត្តិនៃការព្យាបាលដោយ hCG ហាក់ដូចជាមានការចំណាយពេលនៃការចាក់ថ្នាំញឹកញាប់ បើប្រៀបធៀបជាមួយនឹងការព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូនជំនួស (ចន្លោះពេលចាក់ថ្នាំ 2 សប្តាហ៍រហូតដល់ 3 ខែ)។
អ្វីដែលល្អនោះគឺសុភាពបុរសដែលបច្ចុប្បន្នកំពុងប្រើការព្យាបាលដោយការចាក់អ័រម៉ូនតេស្តូស្តេរ៉ូន អាចប្តូរមកប្រើប្រាស់ការព្យាបាលដោយប្រើបច្ចេកទេស hCG ដោយសុវត្ថិភាពដោយគ្មានផលវិបាកអ្វីឡើយ។ រាល់ចម្ងល់ផ្សេងៗ សូមជជែកជាមួយ andrologist ដែលគួរអោយជឿទុកចិត្តរបស់អ្នក ឬអ្នកអាចផ្ញើសារមកសារមកខ្ញុំ។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.





ប្រធានបទនៅលើ សុខភាពរបស់បុរស
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.





