Last updated: ខែមីនា 6, 2024
ជម្ងឺមហារីកតម្រងនោម វាជាជម្ងឺដែលមានសភាពស្ងៀមស្ងាត់ ប៉ុន្តែដោយសារយើងមានឧបករណ៍ដែលមានសមត្ថភាពខ្ពស់ដូចជាអេកូសាស្ត្រនិងម៉ាស៊ីនស្កែនក្នុងការស្វែងរកជម្ងឺនេះជាជំហានដំបូង ទើបភាគច្រើន អ្នកជម្ងឺដែលមកទទួលការពិនិត្យសុខភាពប្រចាំឆ្នាំតែងតែរកឃើញនូវតម្រុយមួយចំនួនដោយចៃដន្យដូចជា(ដុំ)តូចៗដែលកើតឡើងលើតម្រងនោមជាដើម។ និយមន័យពាក្យបចេ្ចកទេសភាសាអង់គ្លេសហៅថា SRMs (small renal masses) វាមានន័យថា ដុំនេះជាប្រភេទស្នាមរឹងមួយដែលកើតឡើងនៅលើជាលិកាតម្រងនោម ហើយវាមានទំហំតូចជាង ៤សង់ទីម៉ែត្រ។ ដុំសាច់ប្រភេទនេះអាចមានលទ្ធភាពប្រហែ 80%ក្លាយជាដុំសាច់មហារីក និង 20%ជាដុំសាច់ធម្មតា។ ជាធម្មតាវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធទឹកនោមតែងតែពន្យល់នឹងលើកទឹកចិត្តអ្នកជម្ងឺដែលមានដុំសាច់ប្រភេទនេះ អោយធ្វើការវះកាត់ ហើយពេលខ្លះវាបានបង្កើតការភ្ញាក់ផ្អើលទាំងគ្រូពេទ្យនិងអ្នកជម្ងឺ នៅពេលដែលលទ្ធផលនៃការវិភាគដុំសាច់នោះបានបញ្ជាក់ថាវាដុំសាច់ដែលវះកាត់ចេញមកនេះវាត្រឹមតែជាដុំសាច់ធម្មតាមួយ។ នេះហើយជាមូលហេតុដែលផ្នែកវេជ្ជសាស្រ្តនៃការព្យាបាលជម្ងឺនេះបានធ្វើការណែនាំនឹងកែទម្រង់អោយអនុវត្តមុនមានការវះកាត់ អោយធ្វើត្រឹមការច្រឹបសាច់ដើម្បីធ្វើការវិភាគជាមុនសិន មុននឹងឈានដល់ដំណាក់កាលវះកាត់រួចហើយទើបយកដុំសាច់ទៅពិនិត្យជាក្រោយនោះ។

ការច្រឹបសាច់តម្រងនោម វាជាវណ្ណកម្មមួយដែលត្រូវបានធ្វើឡើងដោយសារការធ្វើរោគវិនិច្ឆ័យនិងព្យាបាលលើដុំសាច់នេះដោយភាគច្រើនដុំសាច់នេះត្រឹមតែជាដុំសាច់ធម្មតានិងខ្លាំងបំផុតវាជាដុំសាច់កាចកម្រិតស្រាលមួយតែប៉ុណ្ណោះ។ ច្រើនជាងនេះទៅទៀត ការច្រឹបសាច់ថែមទាំងអាចបង្ហាញយើងថាតើវិធីព្យាបាលណាមួយដែលស័ក្តិសមបំផុតសម្រាប់អ្នកជម្ងឺម្នាក់ៗ។ ក្នុងន័យលក្ខខណ្ឌបចេ្ចកទេសនិងកម្មវិធី ការច្រឹបសាច់តម្រងនោមនេះអាចដំណើរការទៅបានដោយអាចអនុញ្ញាតអោយអ្នកជម្ងឺកំនត់យកសេវាកម្មត្រឹមតែសេវាកម្មសម្រាប់អ្នកជម្ងឺផ្នែកខាងក្រៅបាន (Out Patient Department) ។ ដំណើរការនៃការច្រឹបសាច់តម្រងនោមនឹងធ្វើឡើយដោយអោយអ្នកជម្ងឺដេកផ្កាប់មុខ ហើយប្រើថ្នាំបំបាត់ការឈឺចាប់លើទីតាំងដែលត្រូវច្រឹបសាច់តម្រងនោម។

ការព្រួយបារម្ភផ្នែកបច្ចេកទេស ៖
- ធាត់ - កម្រាស់ស្បែកទៅកាន់ដុំសាច់
- ទីតាំងនៃដុំសាច់តម្រងនោម - ដុំសាច់ដែលនៅផ្នែកក្រៅគឺងាយច្រឹបជាងដុំសាច់ដែលនៅខាងក្នុងតម្រងនោម។
- ចំនួនដងនៃការច្រឹប - ២-៣ដងតាមការណែនាំ
- អត្រាភាពត្រឹមត្រូវ - រហូតដល់ 92% ត្រូវបានរាយការណ៍
សុវត្ថិភាពអ្នកជំងឺលើការធ្វើកោសល្យវិច័យមហារីកតំរងនោម
- តិចជាង២ភាគរយពាក់ព័ន្ធទៅនឹងលក្ខណៈស្មុគស្មាញដែលបានកើតឡើង-លើកឧទាហរណ៍ដូចជា៖ មានឈាមដក់នៅក្នុងពោះ ឈឺក្រហាយ នោមមានលាយឈាយ អាចធ្លុះស្រោមសួត ជាដើម។
- ការចេញឈាមទ្រង់ទ្រាយធំអាកើតមាន (តែជាករណីកម្រ) យើងអាចគ្រប់គ្រងបាន។
- ការសម្អាតគ្រាប់ពូជនៃដុំសាច់នេះអាចធ្វើបានក្នុងពេលដែលយើងដំណើរការច្រឹប ដោយសារបច្ចេកទេសនិងឧបករណ៍មានភាពទំនើប។
នៅពេលដែលយើងទទួលបាលលទ្ធផលនៃការវិភាគដុំសាច់ បន្ទាប់មកយើងអាចដឹងមុននឹងអាចរៀបចំផែនការនៃការព្យាបាលដូចតទៅនេះ។
- មហារីកតម្រងនោម - ការផ្តល់ជម្រើសក្នុងការវះកាត់នឹងអាចធ្វើទៅបានតាមសភាពនិងសណ្ឋានរបស់អ្នកជម្ងឺម្នាក់ៗ។
- ដុំសាច់ធម្មតា - នឹងណែនាំអោយមានការតាមដានជាប្រចាំតាមរយៈកម្មវិធីរូបភាពវេជ្ជសាស្រ្ត ហើយយើងនឹងមានការវាយតម្លៃឡើងវិញសម្រាប់ការច្រឹបសាច់ក្នុងករណីនិងលក្ខខណ្ឌដូចតទៅនេះ ៖
- ដុំសាច់មានការកើននិងធំឡើងលើសពីទំហំ ៤សង់ទីម៉ែត្រនៃមុខកាត់ជាកម្រិតអតិបរិមា។
- អាត្រាការរីកធំឡើងគឺលើសពី 5មីលីម៉ែត្រក្នុង១ឆ្នាំ

ដុំសាច់តម្រងនោមដែលមានទំហំតូច វាជាកត្តាភ្ញោចស្មារតីដែលតម្រូវអោយមានការចូលរួមគំនិតក្នុងការសម្រេចចិត្តធ្វើអ្វីមួយរវាងវេជ្ជបណ្ឌិតនិងអ្នកជម្ងឺអោយបានច្បាស់លាស់និងម៉ត់ចត់។ មូលហេតុដោយសារពេលខ្លះវាបានធ្វើអោយអ្នកជម្ងឺពិបាកចិត្តនឹងគិតច្រើនដោយសារគាត់បានគិតថាវាកំពុងមានដុំសាច់មួយដែលអាចក្លាយជាដុំសាច់មហារីកនៅក្នុងរាងកាយរបស់គាត់ ដោយគាត់ពុំទទួលបានផែនការជាក់លាក់ណាមួយក្នុងការដោះស្រាយលើវា។ គោលការណ៍ជាមូលដ្ឋានរបស់យើងគឺនឹងត្រូវប្រាប់ការពិតដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្តនឹងប្រូតូកូលការព្យាបាលអោយពួកគាត់បានដឹង។ ប្រសិនបើលោកអ្នកមានសំនួរ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតជំនាញនៃជម្ងឺប្រព័ន្ធទឹកនោមដើម្បីធ្វើកិច្ចពិភាក្សា ឬមួយលោកអ្នកក៏អាចទាក់ទងនឹងផ្ញើសំណួរមកខ្ញុំផ្ទាល់ក៏បាន។ សូមអរគុណ នឹងជួបគ្នាបន្តក្នុងប្រធានបទក្រោយទៀត។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.





ប្រធានបទនៅលើ ជំងឺមហារីកស្បូន
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.





