Last updated: ខែមីនា 5, 2024
កត្តាអសមត្ថភាពក្នុងការបង្ករកំនើតបានក្លាយជារឿងដ៏សាមញ្ញមួយក្នុងពេលបច្ចុប្បន្ននេះ។ កត្តាអសមត្ថភាពនេះវាត្រូវបានកំនត់ថា ជាការអសមត្ថភាពក្នុងការបង្ករកំនើតនៅពេលដែលគូស្វាមីនិងភរិយាមានការរួមដំណេកញឹកញយជាមួយគ្នាដោយមិនមានការការពារ ហើយរយះពេលដល់ទៅ១២ខែ។ ក្នុងរឿងនេះប្រហែលជា៥០%បណ្តាលមកពីភាគីខាងបុរសជាគោល ហើយគេហៅបញ្ហានេះថា “បរុសអសមត្ថភាពបង្ករកំនើត” ។ ជាការពិតវាមានកត្តាជាច្រើនដែលជាដើមហេតុដែលធ្វើអោយបុរសមិនមានសមត្ថភាពក្នុងការបង្ករកំនើត ហើយដើមហេតុ នេះឯងដែលជាកត្តានាំអោយអ្នកមានបញ្ហាទាំងអស់នោះ ព្យាយាមតាមរកដំណោះស្រាយដោយការស្វែងរកការពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញផ្នែករោគបុរសនេះតែម្តង។ នៅក្នុងប្រធានបទមួយនេះខ្ញុំនឹងលើកយកអត្ថប្រយោជន៏នៃពពួកអាហារបបំប៉នទាំងដែលមានទាំងអស់ 7យ៉ាងប្រកបដោយគុណសម្បត្តិនឹងជួយអោយមេជីវិតក្នុងទឹកកាមរបស់អ្នកមានសុខភាពល្អ។
ត្រូវការអាហារបំប៉នពង្រឹងសុខភាពមេជីវិតឈ្មោលមែនទេ? សូមចូលទៅកាន់ទំព័រអាហារបំប៉នដែលបានណែនាំនៅទីនេះ!
ជាទូទៅចំនីអាហារដែលឥតប្រយោជន៏ដែលយើងបរិភោគសព្វថ្ងៃ គួបផ្សំជាមួយនិងកត្តាដែលបង្ករអោយមានភាពតានតឹងនៅក្នុងអារម្មណ៏របស់មនុស្សយើងរាល់ថ្ងៃនេះ វាត្រូវបានគេចាត់ទុកនិងចោទជាបញ្ហាក្នុងក្នុងហេតុផលបង្ករអោយមានកត្តាអសមត្ថភាពនៃការបង្ករកំនើត។ យើងនឹងមកជជែកគ្នាបន្តិចថាតើអាហារបំប៉នទាំងអស់នោះវាមានគុណសម្បត្តិយ៉ាងណា ហើយបរិមាណប៉ុន្មានដែលយើងគួរបរិភោគក្នុងមួយថ្ងែ ដោយការបរិភោគនេះ គឺពឹងផ្អែកទៅនឹងភស្តុតាងនិងការសិក្សារបស់អ្នកវិទ្យសាស្រ្ត។
ថ្នាំបំប៉នមេជីវិតឈ្មោលដែលបង្ហាញដោយវិទ្យាសាស្ត្រចំនួន ៧
- សារធាតុ L-Carnitine

វាជាសារធាតុដែលយើងឃើញមានភាគច្រើននៅក្នុងផលិតផលពពួកសាច់ក្រហម។ សារធាតុ LC គឺជាសារធាតុដែល ប្រព័ន្ធកិនលំអិតនៃរាងកាយមនុស្សត្រូវការ។ កម្រិតខ្ពស់នៃការចម្រាញ់សារធាតុ LC គឺមាននៅក្នុងបំពង់នាំនិងបង្ហូរទឹកកាម ហើយសារធាតុនេះវាគឺជាកត្តាសកម្មដែលបំពេញតួនាទីដ៏សំខាន់មួយនៅក្នុងការបាញ់នាំមេជីវិតឈ្មោលក្នុងទឹកកាមទៅដល់គោលដៅ។ កាលណាកម្រិត LCមានលក្ខណះខ្ពស់ វាជាវិជ្ជមានដែលនាំអោយមេជីវិតឈ្មោលនៅក្នុងទឹកកាមមានចលនាសកម្ម ដូច្នោះការបរិភោគកម្រិត LC 2ក្រាមក្នុងមួយថ្ងៃរយះពេល៦ខែ វានឹងបង្ហាញភាពវិជ្ជមាននៃភាពសកម្មនៃមេជីវិតឈ្មោលនៅក្នុងទឹកកាមបុរស។
- វីតាមីនសេ

វីតាមីនសេ ឬអាស្កូបីកអាស៊ីត វាជាសារធាតុទប់ទល់ប្រឆាំងនិងភាពតានតឹងក្នុងរាងកាយមនុស្ស សារធាតុនេះសំបូរនៅក្នុងផ្លែឈើប្រភេទស៊ីទ្រុស និងប្រភេទផ្លែប៊ែរីស្រស់។ ប្រភេទ Seminal plasma វាបានផ្ទុកសារធាតុអាស្កូបីកអាស៊ីតច្រើនហើយសារធាតុមួយនេះវាមានឥទ្ធិពលការពារភាពខូចខាតនៃ DNA របស់ទឹកកាមបុរស។ ការបរិភោគវិតាមីនសេ 2ក្រាមក្នុងមួយថ្ងៃ វាអាចជួយបង្កើនភាពសកម្មនៃមេជីវិតឈ្មោលនិងបន្ថែមចំនួនមេជីវិតឈ្មោនៅក្នុងទឹកកាមបុរស។
- វីតាមីនអឺ Vitamin E

វីតាមីនអឺឬអាចហៅម្យ៉ាងទៀតថា alpha-tocopherol វាជាប្រភេទសារធាតុខ្លាញ់រលាយដែលអាចជួយទប់ទល់ភាពតានតឹងដែលកើតឡើងនៅក្នុងរាងកាយ មនុស្ស ឬយើងអាចហៅឈ្មោះវិតាមីននេះថា (វីតាមីនបន្ថយស្រ្តេស្ត៏) សារធាតុមួយនេះភាគច្រើនឃើញមាននៅក្នុងពពួក ដំឡូងផ្អែម គ្រាប់ផ្លែអាល់ម៉ុន បន្លែផ្ទី និង ផ្លែប័រ ពពួកបន្លែនិងផ្លែឈើដូចបានរៀបរាប់ខាងលើនេះ វាមានតួនាទីសំខាន់ក្នុងការកាត់បន្ថយទៅលើកម្លាំងចលករសេរីម្យ៉ាង ដែលវាជាកត្តាបំផ្លាញ់ទៅលើភ្នាសសាច់នៃកោសិការបស់យើង ហើយធ្វើអោយកោសិការបស់យើងសឹករិចរិលនិងខូចខាតមុនកាលកំនត់។ ការបរិភោគវីតាមីនអឺ១ក្រាមក្នុងមួយថ្ងៃហើយលាយជាមួយវីតាមីនសេផងដែរនោះ វាពិតជាពិសេសខ្លាំងណាស់! ហើយម្យ៉ាងវិញទៀតបើមានសារធាតុដទៃទៀតរួមផ្សំជាមួយ ឧទាហរណ៏ដូចជាពពួក Selenium យកមកបរិភោគរួមជាមួយផងដែរនោះវាកាន់តែបង្កើនការទប់ស្កាត់និងការពារភាពខូចខាតនៃ DNA របស់ទឹកកាមបុរសបានប្រសើរផងដែរ។
- Coenzyme Q10

Coenzyme Q10 ឬ Ubiquinone វាគឺសារធាតុដែលអាចទប់ទល់និងប្រឆាំងភាពតានតឹងដែលកើតមាននៅក្នុងរាងកាយមនុស្សបាន។ មានកាសិក្សាជាច្រើនបានបង្ហាញថាកម្រិតទាបនៃ Coenzyme Q10 ភាគច្រើនកើតមានលើបុរសដែលអសមត្ថភាពបង្ករកំនើត ការព្យាបាលលើបញ្ហា Coenzyme Q10 អោយានទាន់ពេលវេលា វាមានភាពវិជ្ជមាននៃការវាស់វែងនិងវិភាគកម្រិតទឹកកាមបុរសអោយមានគុណភាពនិងប្រសិទ្ធិភាពបានយ៉ាងប្រសើរ។ ប្រសិនបើបានបរិភោគសារធាតុមួយនេះនៅក្នុងកម្រិត 400មីលីក្រាមក្នុងមួយថ្ងៃរយះពេល3ខែ នោះវានឹងបង្ហាញលទ្ធផលជាវិជ្ជមានទៅលើភាពជឿនលឿននិងភាពសកម្មនៃមេជីវិតឈ្មោលនៅក្នុងទឹកកាមបុរស។
- សារធាតុស័ង្កសី Zinc

ការខ្វះសារធាតុស័ង្កសីនៅក្នុងរាហកាយវាបញ្ហាដ៏យ៉ាងសំខាន់មួយដែលយើងមើលឃើញភាគច្រើន បញ្ហានេះបានកើតមានចំពោះបុរសដែលអសមត្ថភាពក្នុងការបង្ករកំនើត។ អង្គការសុខភាពពិភពលោកបានបង្ហាញថា1/3នៃប្រជាជនក្នុងពិភពលោកយើងនេះគឺបានទទួលរងផលប៉ះពាល់នៃកង្វះសារធាតុស័ង្កសីនៅក្នុងរាងកាយ។ សារធាតុស័ង្កសីសំបូរនៅក្នុង សាច់ត្រី សាច់ក្រហម និងទឹកដោះគោ។ សារធាតុស័ង្កសីមួយនេះវាបានជំនួយទៅដល់អង់ហ្សីមជាច្រើនដែលទទួលខុសត្រូវទៅលើការអភិវឌ្ឍន៏កោសិកា DNA transcription និងការសំយោគសារធាតុប្រូតេអ៊ីននៅក្នុងរាងកាយមនុស្ស។ ស័ង្កសីស៊ុលហ្វេត 400មីលីក្រាមក្នុងមួយថ្ងៃរយះពេល3ខែ នោះវានឹងបង្ហាញការកំនើនមេជីវិតឈ្មោលនៅក្នុងទឹកកាមបុរស ជាពិសេសទៅទៀតវាបានជួយចម្រាញ់មេជីវិតឈ្មោលណាមួយដែលមានភាពសកម្មនិងសុខភាពល្អអោយពួកវាកាន់តែខ្លាំងនិងសកម្មជាងមុនបន្តទៅទៀត។
- Selenium

សារធាតុ Selenium ¬វាជាសារធាតុដែលមានតួនាទីជំរុញបើកផ្លូវដ៏សំខាន់មួយ ! មានសារធាតុ Selenoproteins ច្រើនជាង25ត្រូវបានរកឃើញនិងកំនត់ទុកនៅក្នុងរាងកាយមនុស្សនិងសត្វ។ សារធាតុនេះវាមានតួនាទីជួយថែរក្សារចនាសម្ព័ន្ធនិងទំនាក់ទំនងមេជីវិតក្នុងទឹកកាមបុរស។ ការបរិភោគអាហារដែលមានភាគផ្សំនៃសារធាតុ Selenium 200មីលីក្រាមនិងរួមជាមួយសារធាតុ N-acetyl-cysteine 600មីលីក្រាមក្នុងមួយថ្ងៃរយះពេល30សប្តាហ៏ នោះវានឹងបង្ហាញភាពវិជ្ជមាននៃកំនើនមេជីវិតឈ្មោលនិងការចម្រាញ់មេជីវិតឈ្មោលដែលមានគុណភាពអោយមាននៅក្នុងទឹកកាមបុរស។
- ការបរិភោគសារធាតុកាត់បន្ថយភាពតានតឹងតាមរយះអាហារបំប៉ន

យើងបានដឹងហើយថារបាយសារធាតុកាត់បន្ថយភាពតានតឹងជារបៀបអាហារបំប៉ន នាពេលបច្ចុប្បន្ននេះ ពិតជាមានការពេញនិយមយ៉ាងខ្លាំង។ របាយរួមនៃអាហារបំប៉នត្រូវបានគេគិតថាជាក្បួលព្យាបាលដែលមានប្រសិទ្ធិភាពល្អមួយសម្រាប់បុរសដែលអសមត្ថភាពក្នុងការបង្ករកំនើត។ ដោយផ្អែកទៅលើប្រសិទ្ធិភាពនៃការសំយោគ យើងឃើញថាការបរិភោគកម្រិត mono-antioxidant តែម្យ៉ាងប្រហែលជាមិនអាចជួយពង្រឹងនិងផ្តល់សុខភាពដល់មេជីវិតឈ្មោលនៅក្នុងទឹកកាមបុរសបានឡើយ មូលហេតុនេះគឺយោងទៅតាមការសិក្សាស្រាវជ្រាវ។ ការសិក្សាស្រាវជ្រាវទាំងឡាយសុទ្ធតែពឹងផ្អែកទៅលើកម្រិតការបរិភោគនិងរយះពេលជាគោល។
នៅគ្រប់គ្រាប់ថ្នាំឬរបបអាហារបំប៉នច្រើនតែមានគុណប្រយោជន៍និងផលប៉ះពាល់ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ សូមអានព័ត៌មានលម្អិតបន្ថែមនៅលើខិត្តប័ណ្ណបន្ថែមមុនពេលទទួលយក។ សំណួរណាមួយសូមទាក់ទង Andrologist ឬអត្ថបទរបស់អ្នក ខ្ញុំ.
ត្រូវការអាហារបំប៉នពង្រឹងសុខភាពមេជីវិតឈ្មោលមែនទេ? សូមចូលទៅកាន់ទំព័រអាហារបំប៉នដែលបានណែនាំនៅទីនេះ!





ប្រធានបទនៅលើ សុខភាពរបស់បុរស
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.





