ប្រធានបទនេះ យើងនឹងពិភាក្សាអំពីរបៀបធ្វើការចាក់ Testosterone ដោយខ្លួនឯងតាមរយៈសាច់ដុំ ដែលអាចព្យាបាលមួយក្នុងចំណោមបួននៅក្នុង បញ្ហាងាប់លិង្គ.

តើយើងអាចចាក់អ័រមនភេទឈ្មោលដោយខ្លួនឯងតាបរបៀបណា?
កម្រិតទាបនៃកំប៉ុងតេស្តូស្តេរ៉ូនអាចនាំឱ្យមានបញ្ហាជាច្រើនដែលការព្យាបាលជំនួស Testosterone អាចធ្វើអោយប្រសើរឡើង។

ដូចដែលយើងបានដឹងហើយថាវិបត្តិនៃអ័រមនភេទឈ្មោលដែលធ្លាកចុះទាប គឺជាបញ្ហាដែលបានកើតឡើងសម្រាប់បុរសគ្រប់រូបដែលមានវ័យកាន់តែចំណាស់ ។ ហើយបញ្ហានេះមានបុរសជាច្រើនពួកគាត់បានព្រួយបារម្ភនាពេលបច្ចុប្បន្ននេះ។ នៅពេលដែលសេរ៉ុមអ័រមនភេទឈ្មោលមានការធ្លាក់ចុះ កត្តានេះវានឹងបង្ករអោយយើងបាត់បង់កម្លាំងថាមពល, មានអារម្មណ៍តានតឹងនិងតប់ប្រម៉ល់ នឹងមានពេលខ្លះវាអាចធ្វើអោយលឹង្គរបស់បុរសមិនឡើងរឹងទៀតផង។ ក្នុងនេះគេបានបែងចែកដល់ទៅ 3ផ្លូវក្នុងការព្យាបាល ដែលរបៀបទាំង3នេះបានទទួលការអនុញ្ញាតអោយប្រើប្រាស់ពីអង្គភាពគ្រប់គ្រងឪសថនិងអាហាររបស់សហរដ្ឋអាមេរិក FDA-approved ក្នុងការរៀបចំដោះស្រាយលើបញ្ហាកង្វះអ័រមនភេទឈ្មោល។

  1. តាមការលេបថ្នាំ Oral route
  2. តាមរយៈការប្រើតូពីកាល់លាបលើស្បែក Topical transdermal route
  3. តាមការចាក់បញ្ចូលទៅក្នុងសាច់ដុំ Intramuscular injection route

អ្វីក៏ដោយវាតែងតែមានចំនុចខ្សោយនិងចំនុចខ្លាំងសម្រាប់ជម្រើសផ្លូវព្យាបាលនីមួយៗ! ក្នុងថ្ងៃនេះយើងនឹងនិយាយតែចំពោះជម្រើសការព្យាបាលដោយការចាក់បញ្ចូលទៅក្នុងសាច់ដុំតែប៉ុណ្ណោះ។ ការចាក់បញ្ចូលតាមរយៈសាច់ដុំរបស់យើង ជាទូទៅគឺត្រូវចាក់ដោយអ្នកបច្ចេទេសវេជ្ជសាស្រ្តបានដែលតែងតែអនុវត្តការចាក់ទាំងនេះនៅតាមមន្ទីរព្យាបាលនានា។ ចំនែកឯទីតាំងលើរាងកាយដែលតម្រូវអោយចាក់ គឺនៅឯបរិវេណកំប៉េះគូទរបស់យើង។

ម្យ៉ាងវិញទៀតគេឃើញមានជាប្រភេទអាហារបំប៉ននៃអ័រមនភេទឈ្មោល testosterone supplement regimens មួយចំនួនដូចជា ៖ Testoviron (Testosterone Enanthate) 250 mg ដែលតម្រូវអោយយើងចាក់រៀងរាល់ 2-3សប្តាហ៍ ដែលការចាក់របៀបនេះវាពិបាកដល់អ្នកជម្ងឺក្នុងការរៀបចំតារាងពេលវេលាក្នុងការមកចាក់នៅមន្ទីរពេទ្យ។ មានអ្នកជម្ងឺជាច្រើនបានសួរមកខ្ញុំថា “តើពួកគាត់អាចចាក់វាដោយខ្លួនឯងបានដែរឬទេ?” ចម្លើយនោះគឺ “ប្រាកដជាបាន ” ប៉ុន្តែយើងនឹងមិនចាក់លើសាច់ដុំកំប៉េះគូទនោះទេ។ ការណែនាំចំពោះទីតាំងដែលគួរចាក់ដោយខ្លួនឯង គឺគួរចាក់នៅលើសាច់ដុំភ្លៅ។ ខ្ញុំនឹងបង្ហាញថាតើលោកអ្នកត្រូវធ្វើការចាក់ដោយរបៀបណា។

តើយើងអាចចាក់អ័រមនភេទឈ្មោលដោយខ្លួនឯងតាបរបៀបណា?
តំបន់ភ្លៅគឺជាកន្លែងដែលស័ក្តិសមសម្រាប់ការចាក់បញ្ចូលសាច់ដុំដោយខ្លួនឯង។

ជាដំបូងខ្ញុំចង់ប្រាប់លោកអ្នកថា ចូរលោកអ្នកុំព្យាយាចាក់តាមគំនិតការយល់ឃើញរបស់លោកអ្នកដោយគ្មានការណែនាំពីអ្នកបច្ចេកទេសពេទ្យអោយសោះ លោកអ្នកអាចចាក់បានក្រោយពេលលោកអ្នកបានទទួលការបង្រៀនហ្វឹកហាត់ណែនាំពីអ្នកជំនាញ រហូតដល់លោកអ្នកអាចមានសមត្ថភាពចាក់វាដោយខ្លួនឯង។

តើយើងអាចចាក់អ័រមនភេទឈ្មោលដោយខ្លួនឯងតាបរបៀបណា?
អ្នក​មិន​ត្រូវ​ធ្វើ​ការ​ប៉ុនប៉ង​ចាក់​តេស្តូស្តេរ៉ូន #1 ដោយ​ខ្លួន​អ្នក​ឡើយ។

ផ្ទៃដែលបង្ហាញទីតាំងដែលគួរចាក់ ៖

អ្វីដែលត្រូវរៀបចំអោយបានរួចស្រេច ៖

  1. ទឹកអាល់កុលនិងសំឡី
  2. Testoviron 250 mg **សូមកុំភ្លេចពិនិត្យថ្ងែកំនត់អាយុរបស់ថ្នាំផង
  3. សឺរាំងចំនុះ 3មីលីមីត្រ
  4. ម្ជុលលេខ 18សម្រាប់បូម Testoviron ចេញពីអំពូល
  5. ម្ជុលលេខ 24សម្រាប់ចាក់

សេចក្តីណែនាំស្តីពីការចាក់តេស្តូស្តេរ៉ូនដោយខ្លួនឯងតាមរយៈសាច់ដុំ

  1. ត្រៀមឧបករណ៍អោយបានគ្រប់គ្រាន់ ហើយអាចអង្គុយលើកៅអីណាដែលមានផាសុក
  2. សម្រេចអោយបានច្បាស់ថាយកសាច់ដុំភ្លៅខាងណាដើម្បីចាក់
  3. ចាក់អោយចំចំនុចកណ្តាលនៃសាច់ដុំភ្លៅដែលយើងបានវាស់រួចរាល់
  4. យកសំឡីអាលកុលជូតទីតាំងដែលនឹងត្រូវចាក់រហូតដល់អាល់កុលស្ងួតអស់
  5. ប្រើសឺរាំងនិងម្ជុលលេខ 18បូមថ្នាំ ចេញពីអំពូល
  6. បាញ់ខ្យល់ដែលនៅលាយជាមួយថ្នាំអោយអស់ពីសឺរាំង (យើងមិនអាចអោយខ្យល់ចូលទៅក្នុងរាងកាយយើងបានឡើយ)
  7. ដកម្ជុលលេខ 18ចេញហើយគ្របគម្របវិញ រួចប្រើម្ជុលលេខ 24ដើម្បីត្រៀមចាក់
  8. ចាក់បញ្ជូលថ្នាំ Testoviron ដោយយឺតៗនៅក្នុងសឺរាំងចំនុះ 3មីលីលីត្រដោយប្រើម្ជុលលេខ 24 រួចហើយដោតម្ជុលចូលទៅក្នុងសាច់ដុំភ្លៅរបស់យើងរហូតដល់សាច់ម្ជុលកប់ទៅក្នុងសាច់ដុំ។
  9. ចាក់ម្ជុលសឺរាំងចូលថ្នមៗដើម្បីអោយជាក់ច្បាស់ថាម្ជុលមិនបានបុកឬមុតចូលទៅក្នុងសរសៃឈាមរបស់យើង។
  10. បាញ់ថ្នាំដោយការសង្កត់បូតុងសឺរាំងដើម្បីអោយថ្នាំបានចូលទៅក្នុងសាច់ដុំរបស់យើង
  11. រួចហើយដកម្ជុលសឺរាំងចេញពីសាច់ភ្លៅ ហើយសង្កត់ទីតាំងដែលចាក់ថ្នាំហើយដោយប្រើសំឡីឬស្កុតបិតពីលើពីរទៅបីនាទី។

ផលរំខានបន្តិចបន្តួចក្រោយការចាក់ថ្នាំ

តើយើងអាចចាក់អ័រមនភេទឈ្មោលដោយខ្លួនឯងតាបរបៀបណា?
ការឈឺចាប់សាច់ដុំនៅកន្លែងចាក់ថ្នាំអាចកើតឡើងនៅពេលចាក់បញ្ចូលសាច់ដុំដោយខ្លួនឯង។

ខ្ញុំសូមបញ្ជាក់ម្តងទៀត! ការចាក់ថ្នាំគម្បីគួរតែទទួលការបង្ហាត់បង្រៀនពីអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត រហូតទាល់តែលោកអ្នកស្ទាត់ហើយប្រាកដចិត្តថាលោកអ្នកមានសមត្ថភាពអាចចាក់វាដោយខ្លួនឯងបាន។ ប្រសិនលោកអ្នកមានសំនួរ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធទឹកនោមដើម្បីពិភាក្សាជាមួយ ក្នុងនោះដែរលោកអ្នកអាចផ្ញើសំនួរផ្សេងៗមកកាន់ខ្ញុំបាន។ ជួបគ្នាបន្តក្នុងអត្ថបទចំនេះដឹងដទៃទៀត។

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ប្រធានបទនៅលើ សុខភាព​របស់​បុរស

ការប្រើប្រាស់ឧបករណ៍សុងស៊ីស្តូស្កូបដែលមានភាពបត់បែន

សេវាកម្មមួយទៀតដែលអ្នកជំងឺទំនងជាស្នើសុំឱ្យធ្វើគឺ "ការថតចម្លង cystoscopy"។ មុន​នឹង​និយាយ​អ្វី​មួយ​អំពី​រឿង​នោះ សូម​ចូល​ទៅ​មើល​ប្រវត្តិ​របស់​វា​សិន។ ការពិនិត្យ cystoscopy មុខងារដំបូងបង្អស់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1878 ដោយ Carl-Friedrich Nitze និង Leiter នៅពេលនោះវាត្រូវបានគេហៅថា "Rigid cystoscopy" រូបរាងរបស់វារឹង មិនអាចបត់បែន ឬកោងដោយ...

តើឧបករណ៍បាញ់ចំហាយទឹកអាចធ្វើអោយក្រពេញប្រូស្តារួមតូចដោយរបៀបណា?

សំណួរជាច្រើនពីអ្នកជំងឺលើការព្យាបាលក្រពេញប្រូស្តាតថ្មីនេះ! នោះហើយជាមូលហេតុដែលអត្ថបទនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញអំពីវិធីដែលការព្យាបាលដោយចំហាយទឹក ក្រពេញប្រូស្តាតអាចបង្រួញក្រពេញប្រូស្តាត។ យើងទាំងអស់គ្នាដឹងហើយថា Benign prostatic hyperplasia (BPH) ត្រូវបានរកឃើញជាទូទៅចំពោះសុភាពបុរសដែលមានអាយុលើសពី 50 ឆ្នាំ។ ដោយ​វា…

សេចក្តីណែនាំសម្រាប់អ្នកជម្ងឺក្រោយពីទទូលការព្យាបាលដោយការបាញ់ចំហាយទឹកព្យាបាលជម្ងឺក្រពេញប្រូស្តាតរីក

ការជឿនលឿននៃបច្ចេកវិជ្ជាព្យាបាលជម្ងឺក្រពេញប្រូស្តាតស្រាល (BPH) ឥឡូវនេះគឺឆ្ពោះទៅរក "នីតិវិធីរាតត្បាតតិចតួចបំផុត" ។ ការព្យាបាលដោយចំហាយទឹក គឺជានីតិវិធីថែទាំមួយថ្ងៃ ដែលចំណាយពេលតិចជាង 10 នាទី។ នៅក្នុងប្រធានបទនេះនឹងផ្តោតជាសំខាន់លើដំណើរការក្រោយនីតិវិធីសម្រាប់ការណែនាំអ្នកជំងឺ។ អ្វី​ទៅ​ជា​ជំងឺ​ប្រូស្តាត Benign Prostatic? តើអ្នកអាចកម្ចាត់វាបានទេ? ត្រូវ…

មានអ្វីមួយខុសប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញ និង/ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ

មើលច្រើនទៀតនៅ Urological surgery

ជាវឥឡូវនេះដើម្បីបន្តអាន និងទទួលបានសិទ្ធិចូលប្រើបណ្ណសារពេញលេញ។

អានបន្ត