Last updated: ខែ​មីនា 6, 2024

បញ្ហាពាក់ព័ន្ធនឹងការរលាកតម្រងនោម ជាបញ្ហាមួយក្នុងចំនោមបញ្ហាដទៃទៀត ហើយវាជាភារកិច្ចនិងការទទួលខុសត្រូវរបស់វេជ្ជបណ្ឌិតជំនាញនៃប្រព័ន្ធទឹកនោម។ វាពិតជាត្រឹមត្រូវហើយក្នុងរឿងនេះ! ថ្ងៃនេះយើងនឹងជជែកគ្នាអំពីពពួកបាត់តេរីដែលបង្ករការរលាកដល់តម្រងនោម គេបានហៅឈ្មោះនៃជម្ងឺនេះជាភាសាអង់គ្លេសថា “Acute Pyelonephritis” ការរលាកបង្ហួរតម្រងនោមស្រួយស្រាវ។ ជាទូទៅជម្ងឺនេះត្រូវបានបង្ករដោយពពួកបាក់តេរីមួយប្រភេទ gram-negative bacterial ដែលមានឈ្មោះថា អ៊ីកូឡៃត៍ Escherichia coli ខាងក្រោមនេះជាវិធីការបង្ករនៃបាក់តេរីប្រភេទនេះ ៖

ការរលាកបង្ហួរតម្រងនោមស្រួយស្រាវបាក់តេរីដែលបង្ករការរលាកដល់តម្រងនោម
អ៊ីកូលីគឺជាបុព្វហេតុទូទៅបំផុតនៅក្នុងជំងឺរលាកបំពង់កបាក់តេរីស្រួចស្រាវ
  1. វិធីការចម្លងដែលដំណើរពីក្រោមឡើងទៅលើ
    • ភាគច្រើនជាលក្ខណៈសាមញ្ញដែលវានឹងបង្ករការរលាកបង្ហួរតម្រងនោមស្រួយស្រាវ
    • អ៊ីកូឡៃត៍ វារស់នៅក្នុងលាមករបស់មនុស្សយើង ហើយវាបង្ករការចម្លងយ៉ាងខ្លាំងខ្លានៅក្នុងប្រព័ន្ធបង្ហួរនោម។
    • អ៊ីកូឡៃត៍ វាបានប្រើជើងរបស់វាតោងឡើងតាមបង្ហួរនោម, ប្លោកនោម, បង្ហួរតម្រងនោម, ហើយបើវាធ្វើដំណើរដល់តម្រងនោមនោះ វានឹងបង្ករអោយមានការរលាកតម្រងនោមយើងបានភ្លាមតែម្តង។
  2. ការរាលដាលនៃចម្លងរោគនៅក្នុងចរន្តឈាម
    • កម្រនឹងមានណាស់ ប៉ុន្តែជាធម្មតាវាអាចនឹងកើតឡើងសម្រាប់មនុស្សដែលប្រព័ន្ធអង្គទីករចុះខ្សោយ។

មានរបាយការណ៍ខ្លះបានសរសរថា ការរលាកបង្ហួរតម្រងនោមស្រួយស្រាវអាចកើតឡើងចំនួន 5ដងលើស្រ្តី បើធៀបជាមួយបុរស។ ស្រ្តីវ័យក្មេងដែលសកម្មក្នុងរឿងផ្លូវភេទ ត្រូវបានគេរកឃើញថាពួកគាត់ងាយទទួលរងលើបញ្ហាការលាកបង្ហួរតម្រងនោមស្រួយស្រាវនេះណាស់ ចំណែកមួយក្រុមផ្សេងទៀត ត្រូវបានគេរកឃើញដែរថាមានការប្រឈមទៅនឹងការចម្លងដូចគញនាដែរ ដែលក្រុមនេះសំដៅដល់ ទារក មនុស្សវ័យចំណាស់ និងស្រ្តីមានផ្ទៃពោះ។

ស្ត្រីវ័យក្មេងដែលមានស្ថានភាពផ្លូវភេទសកម្មត្រូវបានគេរកឃើញថាជាផលប៉ះពាល់ទូទៅបំផុតនៃជំងឺសរសៃប្រសាទ។

អាការៈជាក់ស្តែងដែលបង្ហាញចេញមកសម្រាប់ការរលាកបង្ហួរតម្រងនោមស្រួយស្រាវ ៖

អាការៈនៃជម្ងឺមានការវិវឌ្ឍន៍ក្នុងរយៈពេលមិនប៉ុន្មានម៉ោងដូចជា: នោមចេញមកឈឺ នោមចេញមកលាយឈាម អាការៈទាំងពីរនេះច្រើនកើតលើស្រ្តី។ មានករណីជម្ងឺខ្លះពេលពិនិត្យរាងកាយដោយការគោះខ្នង គាត់បាន់ស្រែកថាឈឺ។ ការតាមដានដោយការធ្វើតេស្តត៍ ដើម្បីវិភាគក្នុងចំនុចនេះគឺមានសារៈសំខាន់ខ្លាំង ពេលលទ្ធផលចេញមក យើងឃើញថាមានកម្រិតកោសិកាការរលាកច្រើនសន្ធឹកសន្ធប់។ ចំនែកការថតឬការស្កែនដោយម៉ាស៊ីនរូបភាពវិជ្ជសាស្រ្តនឹងប្រើក្នុងករណីដែលជម្ងឺនេះមានអាការៈបង្ហាញដែលមានទម្រង់ធ្ងន់ធ្ងរតែប៉ុណ្ណោះ។

គ្រុនក្តៅខែកុម្ភៈគឺជាសញ្ញាមួយក្នុងចំណោមរោគសញ្ញាបុរាណចំនួន ៣ ។

ជម្ងឺរលាកបង្ហួរតម្រងនោមស្រួយស្រាវ អ្នកជម្ងឺអាចត្រូវទទួលការព្យាបាលនៅផ្នែកអ្នកជម្ងឺក្រៅក៏បាន ឬអ្នកជម្ងឺក្នុងក៏បាន ត្រង់នេះគឺឋិតលើកម្រិតអាការៈអ្នកជម្ងឺជាគោល។ ពេលដែលជម្ងឺត្រូវបានវិនិច្ឆ័យរួចហើយ ដើម្បីបញ្ជាក់បន្ថែមអោយកាន់តែច្បាស់នោះ ការយកទឹកនោមពីអ្នកជម្ងឺម្តងទៀតទៅធ្វើការបណ្តុះរកមេរោគពិតជាសំខាន់ ហើយពេលវេលានឹងត្រូវចំណាយប្រហែលជា 48ម៉ោង ទើបយើងអាចដឹងលទ្ធផល។ ក្នុងពេលរង់ចាំលទ្ធផលការបណ្តុះរកមេរោគ យើងនឹងផ្តល់ថ្នាំផ្សះជាលក្ខណៈទូលាយសម្រាប់សម្លាប់មេរោគទូទៅអោយអ្នកជម្ងឺជាមុន។ លុះដល់យើងដឹងច្បាស់ពីប្រភេទមេរោគហើយ យើងនឹងប្រើថ្នាំផ្សះដ៏ជាក់លាក់មួយដើម្បីព្យាបាលសម្លាប់មេរោគ។

ដំណើរវិវឌ្ឍន៍នៃជម្ងឺនឹងត្រូវបានទប់ស្កាត់ហើយនឹងធូរស្រាលមកវិញ នៅពេលដែលអ្នកជម្ងឺបានស្វែងរកការព្យាបាលអោយបានទាន់ពេលវេលា។ វាអាចនឹងមានភាពស្មុកស្មាញមួយចំនួនកើតឡើងប្រសិនបើ មានការពន្យាពេលមិនស្វែងរកការព្យាបាល ការស្មុគស្មាញទាំងនោះអាចជា: បូសតម្រងនោម មានការបង្កររោគឬរលាកខ្លាំងដល់តម្រងនោម ជួនកាលអាចធ្វើអោយតម្រងនោមខូចក៏ថាបាន។

មាសំនួរបានចោទសួរឡើងថា “តើយើងអាចការពារជម្ងឺនេះកុំអោយកើតឡើងតាមរបៀបណាខ្លះ?” ខ្ញុំអាចនិយាយថា វិធានបង្ការ ឬការពារលើជម្ងឺរលាកបង្ហួរតម្រងនោមស្រួយស្រាវនេះ មិនខុសអ្វីពីវិធានបង្ការ ការពារជម្ងឺរលាកបង្ហួរនោមនោះទេ។

ផឹកទឹកឱ្យបានើនជាង ២ លីត្រក្នុងមួយថ្ងៃរត់ជាកត្តាការពារ។
  1. ពិសារទឹកអោយបាន ២លីត្រយ៉ាងហោចក្នុងមួយថ្ងៃ
  2. កុំឧស្សាហ៍ទប់នោម នៅពេលឈឺនោម
  3. ក្រោយនោម ត្រូវជូតសម្អាតពីខាងមុខទៅខាងក្រោយ (សម្រាប់ស្ត្រី)
  4. ទម្លាប់នោមចេញម្តងក្រោយរួមភេទហើយ

ប្រសិនបើអ្នកមានសំនួរណាមួយអំពីជំងឺសរសៃប្រសាទ Pyelonephritis អ្នកអាចពិភាក្សាជាមួយ Urologist ដែលអ្នកទុកចិត្តឬវាជាកិត្តិយសរបស់ខ្ញុំប្រសិនបើអ្នកផ្ញើរសារ ខ្ញុំ។ ថែរក្សា!

ទីបន្ទាល់

Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

One Response

ទុកការឆ្លើយតប

kmភាសាខ្មែរ

មើលច្រើនទៀតនៅ Dr. Soarawee Weerasopone — Urologist Bangkok

ជាវឥឡូវនេះដើម្បីបន្តអាន និងទទួលបានសិទ្ធិចូលប្រើបណ្ណសារពេញលេញ។

អានបន្ត