Last updated: ខែមីនា 6, 2024

នៅពេលដែលមានអ្នកជម្ងឺជាច្រើនបានសួរខ្ញុំទាក់ទងនឹងវិធីការពាជម្ងឺមហារីកក្រពេញប្រូស្តាត ដូច្នេះក្នុងប្រធានបទមួយនេះ ខ្ញុំនឹងបង្ហាញលោកអ្នកអំពីចំនុចសំខាន់ចំនួន6ចំនុចដែលអាចជួយកាត់បន្ថយការប្រឈមនិងការការពារអ្នកអោយចៀសផុតជម្ងឺមហារីកក្រពេញប្រូស្តាតបាន ដោយអ្នកអាចនឹងយកទៅអនុវត្តដោយខ្លួនអ្នកផ្ទាល់។ ក្នុងនេះដែរអ្នកត្រូវដឹងថាអាត្រាការកើតជម្ងឺមហារីកក្រពេញប្រូស្តាតគឺវាមានការជះឥទ្ធិពលផ្ទាល់ពីប្រវត្តិគ្រួសារផង ជាតិពន្ធផងជាដើម ហើយការជះឥទ្ធិពលពីកត្តាទាំងនេះ គឺយើងមិនអាចកែប្រែវាបាននោះទេ។ យើងចាប់ផ្តើមបង្ហាញទិនន្ន័យទាំងនេះដោយមានឯកសារយោងពី (The reference was from World Journal of Oncology 2019) ។
ការការពារជំងឺមហារីកក្រពេញប្រូស្តាតផ្អែកលើភស្តុតាង

- ចំនីអាហារ
- ជាតិខ្លាញ់ដែលមកពីសាច់សត្វ - ហូបសាច់ច្រើន,ជាតិខ្លាញ់ដែលមាននៅក្នុងសាច់នោះ គឺវាបានបង្កើនកម្រិតប្រឈមទៅនឹងមហារីកក្រពេញប្រូស្តាត។
- សាច់ក្រហម - ហូបច្រើនជាង ៥ដងក្នុងមួយសប្តាហ៍ វានឹងបង្ហាញនូវការប្រឈមខ្លាំងទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។
- កាល់ស្យូម - បរិភោគច្រើនជាង 2,000មីលីក្រាមក្នុងមួយថ្ងៃ វាអាចននឹងប្រឈមយ៉ាងខ្លាំងទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។
- បន្លែដែលមានទម្រង់លក្ខណៈពណ៌បៃតងចាស់ - ក្រុមបន្លែទាំងនេះអាចជួយកាត់បន្ថយការប្រឈមនឹងជម្ងឺមហារីកបានខ្លះដែរ (ឧទាហរណ៍៖ ផ្កាខាត់ណាប្រូខូលី,ស្ពៃក្តោបប្រូហ៊ែ្សលស្រ្ពៅ,ផ្កាខាត់ណា និងស្ពៃក្តោប)។
- សារធាតុនៅក្នុងសណ្តែកនិងតែបៃតង -ឃែតឈីនមាននៅក្នុងតែបៃតង ចំណែក អៃសូហ្លាវ៉ូនមាននៅក្នុងសណ្តែកសៀង សារធាតុទាំងពីរនេះបង្ហាញពីការអាចការពារនិងប្រឆាំងនឹងជម្ងឺមហារីកក្រពេញប្រូស្តាតបាន។
- ពពួកផ្លែប៉េងប៉ោះនិងឡៃខូផេន- ឡែខូផេនជាសារធាតុប្រឆាំងនឹងកោសិការសេរី សារធាតុនេះបង្ហាញពីការអាចការពារនឹងប្រឆាំងនឹងជម្ងឺមហារីកក្រពេញប្រូស្តាតបាន។ មានការសិក្សាមួយបានបង្ហាញថា បរិភោគប៉េងប៉ោះ 2-4ផ្លែក្នុង១សប្តាហ៍អាចជួយកាត់បន្ថយការប្រឈមនឹងមហារីក្រពេញប្រូស្តាតបាន។

- វីតាមីណ និងសារធាតុរ៉ែ
- វីតាមីនដេ - កម្រិតវីតាមីនដេដែលមិនគ្រប់គ្រាន់ អាចនឹងបន្ថែមការប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាតបាន។
- សេលីនាម- 50-60%ប្រឈមនឹងជម្ងឺមហារីកក្រពេញប្រូស្តាត ក្នុងករណីបរិភោគសារធាតុសេលីនាមច្រើន។

- ការពិសារគ្រឿងស្រវឹង
- ការពិសារគ្រឿងស្រវឹងច្រើនលើសលប់ធ្វើអោយប្រឈមខ្លាំងនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។
- 5%ដែលបង្កើនអោយមានការប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត បើផឹកគ្រឿងស្រវឹងជាប្រចាំ១ថ្ងៃមួយកែវ។
- 21%ដែលបង្កើនអោយមានការប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត បើផឹកគ្រឿងស្រវឹងជាប្រចាំ១ថ្ងៃបួនកែវ។
- ការបរិភោគសារធាតុកាហ្វេអ៊ីន
- ការបរិភោគកាហ្វេបង្ហាញថាវាអាចជួយការពារជម្ងឺមហារីកក្រពេញប្រូស្តាតបាន
- មានការសិក្សាដែលគួរអោយចាប់អារម្មណ៍មួយរកឃើញថាអ្នកដែលចូលចិត្តបរិភោគកាហ្វេច្រើនដងក្នុងមួយថ្ងៃ គឺវាបានជួយការពារនឹងប្រឆាំងទៅនឹងប្រភេទជម្ងឺមហារីកក្រពេញប្រូស្តាតកាចបាន។

- ជម្ងឺធាត់
- ជម្ងឺធាត់នឹងអ្នកដែលមានកំហាប់ខ្លាញ់ក្នុងរាងកាយ body mass index (BMI) ខ្ពស់ គឺងាយនឹងប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។
- ការធ្វើលំហាត់ប្រាណវាជាវិធីដ៏ងាយស្រួលមួយក្នុងការអនុវត្តន៍ ដែលវាអាចជួយប្រឆាំងជម្ងឺមហារីកក្រពេញប្រូស្តាតបាន។
- មានរបាយការណ៍ដ៏គួរអោយចាប់អារម្មណ៍មួយបានបង្ហាញថា អ្នកជម្ងឺមហារីកដែលគាត់បានធ្វើលំហាត់ប្រាណជាប្រចាំ គឺអាចពន្យាការព្យាបាលដោយការចាក់អ័រមនបានដល់ទៅ២ឆ្នាំ នេះបើប្រៀបធៀបជាមួយនឹងអ្នកជម្ងឺដែលមិនធ្វើលំហាត់ប្រាណ។
- អ្នកជក់បារី
- មិនទាន់មានរបាយការណ៍ណាមួយដែលបានបញ្ជាក់ថាអ្នកជក់បារីមានការពាក់ព័ន្ធទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាតនៅឡើយទេ។
- ផ្ទុយទៅវិញ ប្រសិនអ្នកជម្ងឺមហារីកក្រពេញប្រូស្តាតបែរជាចូលចិត្តជក់បារីទៅវិញ នោះអាត្រាដែលធ្វើអ្នកជម្ងឺប្រឈមនិងអាត្រាមរណៈគឺទ្វេរដង។
ជម្ងឺមហារីកក្រពេញប្រូស្តាតជាជម្ងឺដ៏សាមញ្ញមួយដែលយើងរកឃើញបរុសភាគច្រើនបានទទួលរងនូវជម្ងឺនេះ។ ជម្ងឺមួយនេះយើងតែងតែរកឃើញអ្នកប្រឈមភាគច្រើនគឺពួគគាត់បានទៅទទួលការពិនិត្យសុខភាពដែលមានលក្ខណៈទៀងទាត់របស់ពួគគាត់នៅកន្លែងពិនិត្យសុខភាពទូទៅនាមន្ទីរពេទ្យនីមួយៗ។ ការការពារគឺជាមធ្យោបាយដ៏ល្អមួយប្រសិនបើអ្នកប្រឈមគ្រប់គ្នាមានការយល់ដឹងអំពីមូលហេតុដែលបង្ករអោយកើតជម្ងឺនេះ ហើយពួកគាត់អាចមានការផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅបាន។ ជួបគ្នាម្តងទៀតសម្រាប់ប្រធានបទលើកក្រោយ
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.





ប្រធានបទនៅលើ ជំងឺមហារីកស្បូន
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.





