Last updated: ខែមីនា 5, 2024
អស់រយះកាល៤ឆ្នាំនៅក្នុងស្រុកខ្មែរដែលខ្ញុំបានបំពេញការងារតាមជំនាញដែលខ្ញុំមាន ខ្ញុំសង្កេតឃើញថាក្នុងពេលបំពេញការងារមានអ្នកជម្ងឺជាច្រើនដែលបានមកពិភាក្សាជាមួយខ្ញុំទាក់ទងជម្ងឺដែលគាត់មាន ប៉ុន្តែនៅក្នុងនោះពួកគាត់បានបង្គាប់នៅបញ្ហាសំខាន់មួយដែលគាត់ចង់ទទួលការផ្តល់ប្រឹក្សា ហើយរឿងមួយនោះគឺរឿងជម្ងឺដែលឆ្លងតាមការរួមភេទ។ អ្នកដែលចង់ទទួលប្រឹក្សារឿងនេះភាគច្រើនគឺជាអ្នកដែលចូលចិត្តដើរលេងពេលយប់ហើយគាត់មានការប្រឈមខ្លាំងជាមួយដៃគូរួមភេទរបស់គាត់ ។ ១០០ភាគរយពួកគាត់គឺជាបុរស។ សួរថាហេតុអ្វីបានសុទ្ធតែជាបុរស? ចម្លើយគឺ ដោយសារបុរសនៅពេលឆ្លងជម្ងឺកាមរោគ គ្រប់រោគសញ្ញាតែងតែបង្ហាញទាំងអស់ ចំនែកស្រ្តីវិញនៅពេលមានការចម្លងមេរោគ គឺពុំមានសញ្ញានិងអាការះណាមួយដែលបង្ហាញឡើយ មានតិចបំផុតដែលគាត់ចាប់អារម្មណ៏លើខ្លួនគាត់ដូចជា មានក្លិនមិនល្អចេញពីទ្វារមាសរបស់គាត់ហើយនឹងមានការរមាស់ទ្វារមាសជាដើម។

ពេលនេះខ្ញុំនឹងឆ្លៀតពេលនិយាយរឿងជម្ងឺកាមរោគ២ប្រភេទដែលតែងតែជួបដោយចៃដន្យបំផុតនៅក្នុងពិភពលោកនេះ នោះគឺជម្ងឺកាមរោគដែលបណ្តាលមកពីមេរោគដែលមានឈ្មោះថា Chlamydia និង Gonorrhea ខ្មែរនិយមហៅថាជម្ងឺប្រមេះទឹកបាយឬប្រមេះទឹកថ្លា។ តាមរបាយការណ៏ជម្ងឺនេះមានអ្នកឆ្លងជាង២០០លាននាក់រៀងរាល់ឆ្នាំ។ ជម្ងឺកាមរោគមួយនេះជាជម្ងឺដែលឆ្លងតាមផ្លូវចម្លងនៅក្នុងសរីរាង្គមនុស្សដូចជាតាមទ្វារមាស តាមទឹកមាត់ ឬតាមរន្ធបន្ទោបង់ជាដើម។ អ្នកជម្ងឺបុរសដែលបានឆ្លងមេរោគនេះ ពួកគាត់បានទទួលរងនៅអាការះមួយចំនួនដូចជា មានការហូរចេញជាតិខ្ទុះតាមរន្ធបង្ហួរនោមរបស់គាត់ ហើយមានការឈឺចាប់នៅពេលដែលគាត់បត់ជើងតូច អាការះទាំងនេះនឹងបង្ហាញចេញមកក្នុងរយះពេល៣-១៤ថ្ងៃបន្ទាប់ពីមានការឆ្លងមេរោគ។ ដោយសាររឿងខាងលើដូចខ្ញុំបានរៀបរាប់នេះហើយដែលជាហេតុផល់ពួកគាត់ចង់ទទួលការប្រឹក្សានិងព្យាបាល។ កិច្ចអន្តរាគមន៏ក្នុងការតាមដាននិងកំនត់រកមេរោគនេះធ្វើតាមវិធីធ្វើតេស្ត៍ដោយការយកសំលីសម្លាប់មេរោគត្បារចូលទៅក្នុងរន្ធបង្ហួរនោមប្រវែង៤សង់ទីមែត្រ ហើយកៀរយករំអិលនៅក្នុងនោះជាវត្ថុសំណាក់ហើយបញ្ជូនទៅវិភាគ។ ការធ្វើតេស្ត៏របៀបនេះអ្នកជម្ងឺពិតទទួលការឈឺចាប់យ៉ាងខ្លាំងនៅពេលត្បារ ហើយលទ្ធផលដែលទទួលបានគឺសុក្រិតភាពមិនសូវច្រើនប៉ុន្មាននោះទេ ខ្ញុំគិតថាប្រហែល៥០ភាគរយដែលទទួលយកបានពីការធ្វើតេស្ត៏នេះ ម្យ៉ាងវិញទៀតការធ្វើតេស្ត៏នេះវាអស្រ័យទៅនឹងជំនាញរបស់អ្នកត្បារផងដែរ។
សម្រាប់បច្ចុប្បន្នភាពការធ្វើតេស្ត៏រោគមេរោគនេះមានភាពងាយស្រួលជាងមុនច្រើនហើយទទួលបានសុក្រិតភាពខ្ពស់ដោយសារវណ្ណកម្មនៃបចេ្ចកវិទ្យាមានការរីកចម្រើនខ្លាំង ការធ្វើតេស្ត៏មួយនេះគេហៅថា The- NAATs (Nucleic acid amplification test)។ តេស្ត៏នេះមិនតម្រូវអោយមានការប្រើសំលីត្បារនៅក្នុងរន្ធបង្ហួរនោមទៀតនោះទេ។ តេស្ត៏នេះតម្រូវអោយអ្នកជម្ងឺយកទឹកនោមតាមបរិមាណកំនត់ហើយបញ្ជូនទៅក្នុងបន្ទប់វិភាគគឺចប់តែម្តង ការធ្វើតេស្ត៏នេះអនុវត្តន៏តាមវិធានដែលយើងហៅជាភាសាអង់គ្លេថា PCR (Polymerase Chain Reaction) ដើម្បីបណ្តុះមេរោគ។ ការធ្វើតេស្ត៏របៀបនេះ យើងអាចទទួលសុក្រិតភាពនៃលទ្ធផលបានដល់ទៅ ៩៨ភាគរយអាចទុកចិត្តបាន ដូច្នោះអ្នកជម្ងឺពុំចាំបាច់ទទួលរងការឈឺចាប់នៃការធ្វើតេស្ត៏ដោយទទួលផលត្រឹមតៃពាក់កណ្តាលទៀតនោះទេ។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បច្ចុប្បន្នផ្តល់នូវតេស្តដែលអាចរកឃើញសម្រាប់ជំងឺកាមរោគទូទៅបំផុតទាំង ៧ ក្នុងពេលតែមួយដូចខាងក្រោម
- Trichomonas vaginalis
- ប្រភេទឈាមរត់ Mycoplasma
- ប្រដាប់បន្តពូជ Mycoplasma
- ជំងឺ Chlamydia trachomatis
- ជំងឺប្រមេះទឹកបាយ Neisseria
- ureaplasma urealytica
- អ៊ប៉សអ៊ែបផ្លាស្មា
កុំបារម្ភ! ការឆ្លងមេរោគកាមរោគអាចជាសះស្បើយ ១០០ភាគរយ ធី។ សម្រាប់ព័ត៌មានលម្អិតបន្ថែម, ខ្ញុំ រីករាយដែលបានជួបអ្នកនៅការិយាល័យ ។.





ប្រធានបទនៅលើ ជំងឺកាមរោគ
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.






One Response