Last updated: ខែ​មីនា 6, 2024

ជម្ងឺរើមលើប្រដាប់បន្តពូជជាជម្ងឺដ៏សាមញ្ញមួយដែលខ្ញុំឧស្សាហ៍ជួបអ្នកជម្ងឺនៅក្នុងបន្ទប់ព្យាបាលរបស់ខ្ញុំ។ ជម្ងឺនេះវាតោងបង្ករអាការៈរលាកអាប់សែនៅលើប្រដាប់បន្តពូជ ហើយអាការៈនេះហើយដែលជាសញ្ញាបញ្ជាក់យ៉ាងច្បាស់សម្រាប់ជម្ងឺមួយប្រភេទនេះ។ ហើយម្យ៉ាងវិញទៀតដែរក្នុងការធ្វើរោគវិនិច្ឆ័យនៃជម្ងឺនេះវាមិនមានអ្វីលំបាកសម្រាប់គ្រូពេទ្យឡើយ។ នៅក្នុងប្រធានបទមួយនេះ យើងនឹងធ្វើការបកស្រាយទៅលើសំនួរដែលឧស្សាហ៍សួរជារឿយៗ ដែលសំនួរទាំងនេះមានដូចជា៖ តើជម្ងឺនេះវាកើតឡើងយ៉ាងដូចម្តេច? តើហេតុអ្វីបានជាខ្ញុំកើតជម្ងឺនេះ? តើជម្ងឺនេះអាចព្យាបាលជាដែរឬទ? តើយើងត្រូវការពារជម្ងឺនេះតាមរបៀបណាដើម្បីកុំអោយវាកើតឡើងម្តងទៀត?

ឧទាហរណ៍នៃការឆ្លងមេរោគ Herpes នៅគូទយោង៖ សៀវភៅសិក្សាស្តង់ដារ Campbell Walsh Wein Urology

ប្រដាប់បន្តពូជ Herpes បណ្តាលមកពីវីរុស Herpes simplex (HSV) ដែលមានពីរប្រភេទ។

  1. HSV-1 strain -ដែលជាធម្មតាវិរុសនេះរស់នៅក្នុងទីតាំមួយចំនួនដែលភាសាអង់គ្លេសហៅថា perioral area មានដូចជា៖ បបូរមាត់,គេមមមាត់ ជាដើម។ វិរុសក្រញ៉ៅ1នេះវាតែងតែបង្ករអោយមានការរលាកពងបែកតាមទីកន្លែងនីមួយៗហើយវាក៏អាចកើតនៅលើប្រដាប់ភេទយើងបានផងដែរ។
  2. HSV-2 strain -ដែលជាធម្មតាវិរុសនេះវារស់នៅទីតាំងបរិវេណប្រដាប់ភេទតែម្តង ហើយវានឹងបង្ករជាជម្ងឺរើមនៅលើប្រដាប់បន្តពូជជាគោល។ ចំនុចនេះជាប្រធានបទដែលយើងនឹងលើកយកមកនិយាយបន្ត។
ដំបៅក្នុងមាត់ក៏បណ្តាលមកពីវីរុស Herpes simplex ដែរ។

វិធីចំបងដែលអាចចម្លងវិរុសមួយនេះគឺដោយការប៉ះផ្ទាល់ទៅនឹងសារធាតុរាវរបស់អ្នកជម្ងឺដែលមានវិជ្ជមានជម្ងឺរើមនេះ (ជាពិសេសគឺបានប៉ះផ្ទាល់ទៅនឹងពងបែកដែលមានទឹករងៃ) នៅពេលមានការប៉ះពាល់និងមានការចម្លងរួចហើយជម្ងឺនេះនឹងបញ្ចេញជាអាការៈអោយយើងដឹងតាមរយៈ ការឈឺចាប់ដោយសារមានពងបែកនិងបណ្តុំគ្រាប់ៗនៅក្នុងទីតាំងដែលបានកើតនេះ ហើយទីតាំងនេះហើយដែលវាអាចនឹងបន្តការចម្លង។ ជាធម្មតាវានឹបញ្ចេញសញ្ញានៃការឆ្លងរយៈពេល ១៤ថ្ងៃបន្ទាប់ពីមានការចម្លងរោគ ចំនែកឯអាការៈវិញគឺវាមានការប្រែប្រួលទៅតាមស្ថានភាពអ្នកជម្ងឺ។ ចំនែកឯវិរុសវាបានលាក់ខ្លួននៅក្នុងប្រព័ន្ធប្រសាទរបស់យើង ហើយវានឹងនៅក្រាំងក្នុងទីនោះតែម្តង។ ចំនុចតែម្យ៉ាងគត់ដែលមិនអាចធ្វើអោយវិរុសនេះបញ្ចេញសកម្មភាពបាន គឺដោយសារប្រព័ន្ធភាពផ្សាំ immunity របស់យើងខ្លាំង។

ទាក់ទងដោយផ្ទាល់ជាមួយការសម្ងាត់របស់អ្នកជំងឺ HSV គឺជាផ្លូវបញ្ជូនសំខាន់។

នៅពេលដែលប្រព័ន្ធភាពផ្សាំរបស់អ្នកជម្ងឺចុះខ្សោយ ឧទាហរណ៍៖

ការងារច្រើនពេកដែលនាំឱ្យគេងតិចនាំឱ្យមានប្រព័ន្ធភាពស៊ាំទាប។

កត្តាខាងលើនេះហើយដែលអាចធ្វើអោយវិរុសបង្កើតសកម្មភាពបាន ហើយវាបានធ្វើដំណើរទៅកាន់ស្បែកប្រដាប់បន្តពូជរបស់យើង ហើយវាក៏បញ្ចេញអាការៈម្តងទៀត។ ចរន្តដ៏គួរអោយធុញទ្រាន់មួយនេះវានឹងកើតឡើងកើតចុះស្ទើរមួយជីវិតរបស់យើង។

មធ្យោបាយដើម្បីធ្វើរោគវិនិច្ឆ័យនៃជម្ងឺរើមលើប្រដាប់បន្តពូជនេះមានភាពប្រែប្រួលដោយអាស្រ័យទៅតាមស្ថានភាពផ្សេងៗ។

  1. ប្រសិនបើអាការៈបានបង្ហាញច្បាស់ ហើយយើងអាចប៉ានប្រមាណដឹងតាមរយៈការសាកសួរពីប្រវត្តិនៃជម្ងឺរើមលើប្រដាប់បន្តពូជមកមុនហើយនោះ ដូច្នេះការធ្វើរោគវិនិច្ឆ័យអាចសម្រេចយកជាការបានដោយមិនចាំបាច់ធ្វើតេស្តអ្វីបន្ថែមឡើយ។
  2. Tzank smear -យើងយកសំណាកផ្ទាល់ពីកន្លែងដែលមានដាច់រលាត់ដោយការបៀកផ្ទាល់។
  3. HSV PCR test -យើងប្រើការបូមឈាមទៅពិនិត្យក្នុងករណីដែលយើងមិនអាចបៀកយកសំណាកបាន។
តេសស្កែនដែលធ្វើដោយការយកគំរូតាមដំបៅសម្រាប់ការសិក្សាអំពីមីក្រូទស្សន៍អាចផ្តល់ឱ្យយើងនូវព័ត៌មានដ៏មានតម្លៃ។
ការធ្វើតេស្តឈាមសម្រាប់ការសិក្សា PCR គឺជាការស៊ើបអង្កេតច្បាស់លាស់ចំពោះការឆ្លងមេរោគ Herpes simplex ។

ការព្យាបាលជម្ងឺរើមលើប្រដាប់បន្តពូជ គឺយើងប្រើប្រាស់ឪសថប្រឆាំងវិរុស anti-viral agents ហើយការព្យាបាលនេះវាមានផលវិជ្ជមានក្នុងន័យការកាត់បន្ថយអំឡុងពេលនៃការបញ្ចេញរោគសញ្ញាផងអំឡុងពេលនៃការចម្លងបន្តផង។ មានអត្ថបទមួយបានបង្ហាញថា ជម្ងឺរើមលើប្រដាប់បន្តពូជនេះវាអាចនឹងជាដោយមិនចាំបាច់ប្រើប្រាសថ្នាំក្នុងរយៈពេល19ថ្ងៃ។ ខាងក្រោមនេះជាតារាងឈ្មោះនៃពពួកក្រុមថ្នាំប្រឆាំងវិរុស ៖

ឧទាហរណ៍នៃការឆ្លងមេរោគ Herpes simplex នៅស្បែកលិង្គយោង៖ សៀវភៅសិក្សាស្តង់ដារ Campbell Walsh Wein Urology

ដោយឡែកបច្ចុប្បន្ននេះយើងនូវពុំទាន់ទទួលបានការអនុម័តអោយប្រើថ្នាំបង្ការ HSV vaccination សម្រាប់វិរុស HSV នៅឡើយ ហើយម្យ៉ាងវិញទៀត វិរុសដែលកើតនៅលើប្រដាប់បន្តពូជវាតែងតែបង្ករភ្ជាប់មកជាមួយនឹងពពួកមេរោគដែលបង្ករជម្ងឺកាមរោគដទៃទៀតផងដែរ។ ដូច្នេះហើយជាការល្អនៅពេលដែលលោកអ្នកមានជម្ងឺរើមប្រភេទនេះ លោកអ្នកគប្បីគួរតែធ្វើតេស្តរកជម្ងឺកាមរោគផងដែរទើបជាការល្អ។ ខ្ញុំគ្មានការណែនាំអ្វីផ្សេងទៀត ក្រៅតែអំពីអោយលោកអ្នកថែរក្សាសុខភាពរបស់ខ្លួនអោយបានរឹងមាំ ព្រោះនៅពេលលោកអ្នកមានសុខភាពរឹងមាំលោកអ្នកនឹងអាចឈ្នះគ្រប់ជម្ងឺអ្វីៗទាំងអស់។ សូមជូនពរលោកអ្នកមានសុខភាពល្អ!

អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ.

ប្រធានបទនៅលើ ជំងឺកាមរោគ

ការធ្វើតេស្តេ HPV PCR តាមរយៈទឹកនោម តើអាត្រាការចាប់មេរោគមានកម្រិតល្អប៉ុណ្ណា?

ថ្ងៃនេះ យើងនឹងផ្តោតលើការធ្វើតេស្តទឹកនោម HPV PCR ។ វាមានរយៈពេលជាច្រើនឆ្នាំហើយក្នុងការអនុវត្តនៅទីនេះក្នុងប្រទេសកម្ពុជា មានអ្នកជំងឺកាន់តែច្រើននៅទីនេះនៅការិយាល័យ urology របស់ខ្ញុំកំពុងស្វែងរកដំបូន្មានមួយចំនួនអំពីបញ្ហាការឆ្លងមេរោគ Human Papilloma Virus ឬ HPV ។ យើងទាំងអស់គ្នាដឹងហើយថា ការឆ្លងមេរោគនេះអាចនាំឱ្យមានបញ្ហាដូចខាងក្រោម។…

Gardasil-9 តើវាមានអ្វីល្អជាង Gardasil-4?

នៅពេលដែលអ្នកជំងឺជាច្រើននៅក្នុងការិយាល័យរបស់ខ្ញុំដែលបានសួរអំពីភាពខុសគ្នារវាងការចាក់វ៉ាក់សាំង HPV ទាំងនេះ Gardasil 9 និង Gardasil 4. នៅក្នុងអត្ថបទនេះ វានឹងឆ្លើយសម្រាប់សំណួរទាំងអស់នោះនៅក្នុងព័ត៌មានលម្អិត។ សំណួរគេសួរញឹកញាប់ Gardasil 9 ។ តើប្រភេទរង HPV មួយណាអាចការពារបាន? តើ​ការ​វាយតម្លៃ​ប្រសិទ្ធភាព​ប៉ុន្មាន​ដែល​អាច​ការពារ​ពី…

តេស្តវិជ្ជមានក្លែងក្លាយ VDRL៖ តើនេះបណ្តាលមកពីអ្វី?

ការធ្វើតេស្ត VDRL ឬការធ្វើតេស្តមន្ទីរពិសោធន៍ស្រាវជ្រាវជំងឺ Venereal គឺជាការធ្វើតេស្តពិនិត្យរោគស្វាយទូទៅដែលគ្រូពេទ្យកំពុងប្រើសម្រាប់ទូទាំងពិភពលោក។ ដោយសារ​តែ​អ្នកជំងឺ​ខ្លួនឯង​អាច​រក​ឃើញ​ការ​ធ្វើ​តេស្ត​នេះ​នៅ​មន្ទីរពិសោធន៍​ក្នុងស្រុក​ក្បែរ​ផ្ទះ​ដោយ​មិន​ចាំបាច់​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​មុន​នឹង​ធ្វើការ​ស្រង់​សំណាក​ឈាម​ពី​សរសៃ​ឈាម​របស់​ពួកគេ​។…

មានអ្វីមួយខុសប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញ និង/ឬព្យាយាមម្តងទៀត។

Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

ទុកការឆ្លើយតប

kmភាសាខ្មែរ

មើលច្រើនទៀតនៅ Dr. Soarawee Weerasopone — Urologist Bangkok

ជាវឥឡូវនេះដើម្បីបន្តអាន និងទទួលបានសិទ្ធិចូលប្រើបណ្ណសារពេញលេញ។

អានបន្ត