Last updated: ខែមីនា 6, 2024
បញ្ហាលេខមួយដែលបណ្តាលឱ្យអ្នកជំងឺមានការខកចិត្តយ៉ាងខ្លាំងនៅក្នុងការិយាល័យរបស់ខ្ញុំគឺលទ្ធភាពនៃការចម្លងមេរោគអេដស៍បន្ទាប់ពីការរួមភេទដែលមិនមានសុវត្ថិភាពបានកើតឡើង។ ប្រជាជនបានដឹងអំពីវិធីការពារការឆ្លងមេរោគអេដស៍ដោយពាក់ស្រោមអនាម័យនៅពេលរួមភេទ។ តើមានអ្នកណាដឹងថាការកាត់ស្បែកអាចមានឥទ្ធិពលការពារលើរឿងនេះទេ? ចង់ដឹងទេ? តោះ

ខ្ញុំមានព័ត៏មានដ៏ជាក់លាក់មួយទៅលើការច្រិបស្បែកចុងលឹង្គដែលមិនព្រលាត់ គុណសម្បត្តិនៃរឿងនេះត្រូវបានអះអាងយ៉ាងជាក់លាក់សម្រាប់បច្ចេកទេសសុខាភិបាល ដែលគេហៅឈ្មោះវាជាភាសាអង់គ្លេសថា (Phimosis) ហ្វីម៉ូស៊ីសគឺជាសភាពស្បែកដែលគ្របប្រដាប់ភេទបុរសមានការតឹងនឹងមិនព្រលាត់ឬទាញមកវិញ ហើយលក្ខខណ្ឌនេះវាងាយនឹងចម្លងពពួកបាក់តេរីនៅចុងស្បែកលឹង្គ។ ខ្ញុំនឹងលើកបង្ហាញពីគុណសម្បត្តិនៃការច្រិបស្បែកចុងលឹង្គដែលវាអាចមានលទ្ធភាពជួយកាត់បន្ថយអាត្រាប្រឈមនៃការនៃការចម្លងមេរោគអេដស៍នៅពេលដែលយើងធ្វេសប្រហែសក្នុងការរួមភេទដោយការប្រការណាមួយ។
អក្សរសិល្ប៍ដែលមានគុណភាពជាច្រើន អត្ថបទបង្ហាញដែលអាចជឿជាក់បានជាច្រើនបានលាតត្រដាងថា ៥០% - ៧០% នៃបុរសដែលបានច្រិបស្បែកចុងលឹង្គនិងមានលទ្ធភាពមិនប្រឈមទៅនឹងការចម្លងមេរោគអេដស៍ ជាជាងបុរសមិនបានទទួលការច្រិបស្បែកចុងលឹង្គ។ ចំនុចនេះបានធ្វើអោយអ្នកស្រាវជ្រាវជាច្រើនព្យាយាមសិក្សារកចម្លើយដ៏ប្រសើរមួយដើម្បីបកស្រាយ ហើយជាលទ្ធផលយើងរកឃើញថា កត្តាចម្បងដែលវាអាចជួយកាត់បន្ថយបាននោះគឺដោយសារ ស្បែកចុងលឹង្គនេះឯង ដែលជាកត្តាគោល។ ខ្ញុំនឹងនិយាយបង្ហាញដូចតទៅ៖

3 គុណសម្បត្តិបន្ទាប់ពីការកាត់ស្បែកដែលជាការវះកាត់យកចេញស្បែកគ្របក្បាលលិង្គ
- មេរោគអេដស៍វាបានកំនត់ការចម្លងទីមួយគឺសំដៅទៅលើកោសិកាដែលមាននៅក្នុងជាលិកាស្បែកចុងលឹង្គ។
- មានភស្តុតាងដ៏មុតមាំមួយបានលើកបង្ហាញថា កត្តាកោសិការដំបូងមុនគេដែលមេរោគអេដស៍នឹងចម្លងទៅកាន់ គឺកោសិកាដែលមានឈ្មោះថា (Langerhands cells) ហើយវាគឺជាកោសិការឈាមសដែលមានទីតាំងនៅក្នុងជាលិកានៃស្បែកចុងលឹង្គ ដូច្នោះនៅពេលយើងច្រិបស្បែកចុងលឹង្គនោះចេញ គឺបីដូចជាយើងបានបណេ្តញវាចេញពីជាលិកានេះដូច្នេះដែរ។
- ស្បែកចុងលឹង្គមានភាពទន់ខ្សោយចំនែកជាលិកាដែលគ្របលើស្បែកលឹង្គគឺមិនមានភាពរឹងមាំប៉ុន្មាននោះទេ។
- ពីការពិតដែលថាការឆ្លងមេរោគអេដស៍កើតឡើងដោយការប៉ះពាល់នឹងការសំងាត់របស់ទ្វារមាសរបស់អ្នកផ្ទុកមេរោគអេដស៍តាមរយៈស្បែក។ ជាលិកាស្បែករឹងមាំនឹងផ្តល់នូវវិធីការពារដ៏មានប្រសិទ្ធិភាពមួយដើម្បីប្រឆាំងនឹងការឆ្លងប៉ុន្តែជាអកុសលស្បែកគ្របក្បាលលិង្គខាងក្នុងមិនរឹងមាំនោះទេ។ ភ័ស្តុតាងជាច្រើនបង្ហាញថាស្បែកគ្របក្បាលលិង្គខាងក្នុងមានស្រទាប់ Keratinized តិចជាងមុនដែលមានមុខងារការពារស្បែកពីដំណើរការឆ្លង។
- ចំនុចដែលគួរអោយបារម្ភបំផុតនៃរឿងនេះគឺ ចុងស្បែកគ្របលឹង្គរបស់យើងគឺងាយនឹងដាច់រលាត់នៅក្នុងពេលរួមភេទ ដូច្នោះវាជាការប្រឈមដ៏ខ្ពស់មួយទៅហ្នឹងមេរោគអេដស៍។
- មេរោគហ្ល័ររ៉ាដែលជាមេរោគប្រចាំនៅក្នុងជាលិការស្បែកចុងលឹង្គ មេរោគនេះវាបានបន្ថែមអាត្រាការងាយចម្លងមេរោគអេដស៍យ៉ាងបន្ថែមខ្ពស់ជាងមុន
- មានរបាយការណ៍ដ៏គួរអោយចាប់អារម្មណ៍មួយដែលគេនិយាយដល់មេរោគហ្ល័ររ៉ាដែលរស់នៅក្នុងជាលិការស្បែកចុងលឹង្គ ដែលវានេះឯងជាភ្នាកងារបង្ករការរលាក ហើយជម្រុញអោយមេរោគអេដស៍ងាយនឹងទៅជួបជាមួយកោសិកា(Langerhands cells) លឿនជាទីបំផុត។
វាហាក់ដូចជារស់នៅដោយគ្មានលិង្គស្បែកគ្របក្បាលលិង្គទទួលបានអត្ថប្រយោជន៍ច្រើនជាងមុន។ វានៅតែមានចម្ងល់ថាតើការកាត់ស្បែកនឹងជួយយើងការពារការឆ្លងមេរោគអេដស៍តាមវិធីដែរឬទេ? ល្អអ្នកត្រូវតែប្រកាន់ខ្ជាប់នូវការចង្អុលបង្ហាញដាច់ខាតថាតើការកាត់ស្បែកមានអត្ថប្រយោជន៍យ៉ាងដូចម្តេចចំពោះខ្ញុំដូចដែលខ្ញុំបានលើកឡើងខាងលើឬបញ្ហាវប្បធម៌សង្គមអាចល្អប្រសើរ។
ប្រសិនបើអ្នកមានសំណួរសូមផ្ញើសារ ខ្ញុំ ឬទាក់ទងអ្នកជំនាញខាង urologist របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។





ប្រធានបទនៅលើ ជំងឺកាមរោគ
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.






នេះគឺជាព័ត៌មានមានប្រយោជន៍។ សូមអរគុណលោកវេជ្ជបណ្ឌិត Pommy!
សេចក្តីរីករាយរបស់ខ្ញុំ! វេជ្ជបណ្ឌិតស្ទេផាន។