Last updated: ខែមីនា 5, 2024
វាជាប្រភេទវីរុសដែលមានឈ្មោះថា យូម៊ែនប៉ាបពីឡូម៉ាវិរុស ជាភាសាអង់គ្លេស (HPV or Human papillomavirus) វាជាប្រភេទវីរុសដែលមនុស្សទូទៅច្រើនស្គាល់ហើយដឹងថាវាអាចនឹងបង្ករអោយមានការចម្លងរោគបានតាមរយះការរួមភេទ។វីរុសនេះអាចនាំយើងទៅកាន់ការចម្លងមេរោគដ៏ធ្ងន់ធ្ងរដូចជាពពួកជម្ងឺមហារីកមាត់ស្បូន និងជម្ងឺមហារីកប្រដាប់ភេទបុរស ជាងនោះទៅទៀតវីរុសនេះវាអាចបណ្តាលអោយកើតជម្ងឺមហារីបពង់ក (oropharynx cancer) ផងដែរ។

មជ្ឈមណ្ឌល់បង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិកបានបង្ហាញអោយដឹងថា មានមនុស្សចំនួន១៤លាននាក់បានឆ្លងវីរុសប៉ាបពីឡួម៉ានេះជារៀងរាល់ឆ្នាំ។ ម៉្យាងវិញទៀតប្រភេទរងនៃមេរោគនេះបានចែកចេញជាង១០០ប្រភេទបន្តទៀតផងដែរហើយយើងអាចអាចធ្វើការកំនត់អត្តសញ្ញាណវាបានដូចគ្នា។ មានការសិក្សានិងរាយការណ៍មកថាសម្រាប់ក្រុមមនុស្សដែលមានភាពសកម្មក្នុងការរួមភេទ គឺមានអាត្រាងាយឆ្លងវីរុសនេះយ៉ាងហោចណាស់មួយប្រភេទក្នុងចំណោមអនុមេរោគទាំង១០០ប្រភេទក្នុងមួយឆាកជីវិតរបស់ពួកគាត់ ទោះបីជាពួកគាត់មានដៃគូរួមភេទត្រឹមតែម្នាក់ហើយមានការប្រើស្រោមអនាម័យការពារក្នុងពេលរួមភេទក៏ដោយ។ វិរុសប៉ាបពីឡូម៉ាងាយនឹងឆ្លង ហើយបន្ទាប់ពីមានការចម្លងវីរុសហើយគឺវាពុំមានបង្ហាញអាការះសញ្ញាអ្វីឡើយ ហើយម៉្យាងវិញទៀតវិរុសនេះវានឹងលាក់បាំងខ្លួនរបស់វានៅក្នុងខ្លួនរបស់យើងរយះពេលច្រើនខែ ហើយភាគច្រើនប្រហែលជា ៩០ភាគរយអាចនៅក្នុងខ្លួនយើងក្នុងរយះពេល២ឆ្នាំដែលគ្មានអាការះសញ្ញាអ្វី។ មានតិចតួចបំផុតសម្រាប់អ្នកជម្ងឺដែលវិរុសនេះអាចមានការវិវឌ្ឍន៍និងប្រែក្លាយខ្លួនទៅជាជម្ងឺមហារីក។
ជាការពិត មិនមែនមានន័យថាគ្រប់ប្រភេទនៃអនុមេរោគទាំងអស់នេះសុទ្ធតែបង្កើតអោយមានការចម្លងនៃជម្ងឺមហារីកនោះឡើយ ពេលខ្លះវាអាចបង្ករត្រឹមតែជាបញ្ហារនៃសម្រស់តែប៉ុណ្ណោះ លើកតួយ៉ាងដូចជាជម្ងឺកាមរោគដុះរឹសនៅលើប្រដាប់ភេទ (Genital warts) ជាដើម។ វិរុសដែលបង្ករអោយមានជម្ងឺកាមរោគដុះរឹសនៅលើប្រដាប់ភេទ នេះគឺមានចំនួនតែពីរប្រភេទនៃក្រញ៉ៅ (strains) មេរោគ តែប៉ុណ្ណោះ គឺពពួកក្រញ៉ៅលេខ១៦ និងលេខ១៨ ពពួកក្រញ៉ៅទាំងពីនេះអាចបង្ករអោយយើងកើតជម្ងឺមហារីកមាត់ស្បួនដល់ទៅ ៧០ភាគរយ។
វ៉ាកសាំងចំនួន៣ប្រភេទដែលបានអនុម័ត្រដោយរដ្ឋបាលសហព័ន្ធផ្នែកឳសថ និងមជ្ឈមណ្ឌល់ប្រយុទ្ធប្រឆាំងនិងបង្ការជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិក។
- Gardasil
ការពារប្រឆាំងទៅនឹងពពួក៤ក្រញ៉ៅនៃវិរុសប៉ាបពីឡូម៉ា ដែលពពួកនេះអាចបង្ករអោយយើងកើតមហារីកម៉ាត់ស្បូនដល់ទៅ៧០ភាគរយ ហើយភាគច្រើនពពួកក្រញ៉ៅ៤នេះវានឹងបង្ករអោយកើតជម្ងឺកាមរោគដុះរឹសនៅលើប្រដាប់ភេទដែលកើតមានលើបុរសនិងស្ត្រីតែម្តង។

- Cervarix
ការពារប្រឆាំងទៅនឹងពពួក២ក្រញ៉ៅនៃវិរុសប៉ាបពីឡូម៉ា ដែលពពួកនេះ អាចបង្ករអោយយើងកើតមហារីកម៉ាត់ស្បូនដល់ទៅ៧០ភាគរយ ជាពិសេសគឺទៅលើស្ត្រីតែម្តង។
- Gardasil ៩
ការពារប្រឆាំងទៅនឹងពពួក ៩ក្រញ៉ៅនៃវិរុសប៉ាបពីឡូម៉ា ដែលពពួកនេះ អាចបង្ករអោយយើងកើតមហារីកម៉ាត់ស្បូនដល់ទៅ ៩០ភាគរយ ហើយជាងនេះទៅទៀត ពពួកនេះចូលចិត្តបង្ករអោយកើតកាមរោគដុះរឹសនៅលើប្រភេទ។ វ៉ាកសាំងប្រភេទនេះសក្តិសមសម្រាប់បុរសនិងស្រ្តី។
សំណួរចង់សួរថា តើការចាក់វ៉ាកសាំងបង្ការអាចទទួលអត្ថប្រយោជន៍បានដល់កម្រិតណា? ការពិតនិយាយអោយស្រួលស្តាប់ទៅ ការចាក់វ៉ាកសាំងប្រភេទនេះ ប្រសិនបើយើងចាក់វ៉ាកសាំងការបង្ការបានកាន់តែលឿន ប្រសិទ្ធិភាពដែលទទួលបានពីការចាក់វ៉ាកសាំងគឺបានកាន់តែច្រើន។ ជាពិសេសទៅទៀតវ៉ាកសាំងប្រភេទនេះវាល្អប្រសិនបើយើងបានចាក់អោយមនុស្សដែលមិនធ្លាប់មានប្រវត្តិរួមភេទមុនវ័យដ៏សមគួរ។ មជ្ឈមណ្ឌល់ប្រយុទ្ធប្រឆាំងនិងបង្ការជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិកណែនាំអោយចាក់២ដងសម្រាប់មនុស្សដែលមានអាយុក្រោម១៥ឆ្នាំ ហើយចាក់៣ដងសម្រាប់មនុស្សដែលមានអាយុលើស១៥ឆ្នាំ។ វ៉ាកសាំងប្រភេទនេះមានអត្ថប្រយោជន៍និងអាចចាក់បង្ការសម្រាប់មនុស្សចាស់ដែលគាត់មានបំណង់ចង់ការពារផ្ទាល់ខ្លួនរបស់គាត់។ ការការពារនេះគឺយើងចង់សំដៅលើជម្ងឺកាមរោគដុះរឹសនៅលើប្រដាប់ភេទនេះឯង។ មានកាសិក្សាអះអាងថាការចាក់ថ្នាំបង្ការនៃវិរុសប៉ាបពីឡូម៉ា ឬ (HPV or Human papillomavirus) នេះវាអាចនៅក្នុងខ្លួនរបស់យើងបានយូរ។ ការចាក់ថ្នាំបង្ការនៃវិរុសប៉ាបពីឡូម៉ា ឬ (HPV or Human papillomavirus)នេះបានណែនាំអោយមានការចាក់ផ្តើមដំបូងក្នុងឆ្នាំ ២០០៦ ហើយការការពារដោយការចាក់វ៉ាកសាំងដែលបានចាក់នោះ វាអាចមានប្រសិទ្ធិភាពបានយូរដោយបុគ្គលតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានសំនួរឬចង់ដឹងព័ត៏មានបន្ថែមអំពីបញ្ហារនេះសូមទាក់ទងមកកាន់បន្ទប់ផ្តល់ប្រឹក្សារបស់ខ្ញុំ យើងខ្ញុំរីករាយនឹងផ្តល់ការប្រឹក្សាជូនលោកអ្នក។





ប្រធានបទនៅលើ ជំងឺកាមរោគ
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.






One Response