Last updated: ខែមីនា 6, 2024
មានជម្ងឺអ្នកជម្ងឺជាច្រើននាក់ដែលធ្វើតេស្តរកឃើញជម្ងឺស្វាយ ( syphilis) ហើយពួកគាត់បានមកជួបខ្ញុំនៅផ្នែកជម្ងឺប្រព័ន្ធទឹកនោម។ អ្នកជម្ងឺខ្លះទើបតែមានជម្ងឺ អ្នកជម្ងឺខ្លះទៀតទទួលការព្យាបាលមកច្រើនលើកហើយតែបរាជ័យ។ ប្រធានបទនេះនឹងនិយាយអំពីវិធីដោះស្រាយលើជម្ងឺនេះតាមបច្ចេកទេសស្តង់ដារនឹងមធ្យោបាយការព្យាបាលដែលត្រឹមត្រូវហើយជោគជ័យ។

តាមរយៈទិន្នន័យចុងក្រោយពីនាយកដ្ឋានប្រឆាំងជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ 2015ដែលហៅកាត់ថា USA Center of Disease Control (CDC) លើបញ្ហាការព្យាបាលជម្ងឺកាមរោគស្វាយនេះ គេបានណែនាំការព្យាបាលតាមរយៈការបង្ហាញដូចខាងក្រោមនេះ។

- ឳសថព្យាបាល
- ការចាក់ថ្នាំផ្សះប្រភេទ Benzathine Penicillin G intramuscular តាមយរយៈសាច់ដុំ គឺជាកិច្ចអន្តារគមន៍និងការព្យាបាលដំណាក់កាលដំបូង។
- ការលេបថ្នាំផ្សះប្រភេទ Doxycycline or Tetracycline ជាកិច្ចបន្ទាប់និងជម្រើសក្រោយពីការចាក់ថ្នាំហើយ។
- ការណែនាំនិងផ្តល់ចំនេះដឹងដល់អ្នកជម្ងឺ
- ហាមមិនអោយមានសកម្មភាពផ្លូវភេទ (រួមទាំងការធ្វើអូរ៉ាល់សេកស៍)រហូតទាល់តែបញ្ចប់កម្មវិធីព្យាបាលនិងរាល់អាការៈសញ្ញានៃជម្ងឺនេះត្រូវបានដោះស្រាយនិងព្យាបាលបានត្រឹមត្រូវ។
- តួលេខបញ្ជាក់ដ៏ល្អគឺប្រហែលជា ៧ថ្ងៃក្រោយបញ្ចប់កិច្ចព្យាបាល ព្រោះរយៈពេលនេះគឺជារយៈពេលដែលរាល់ស្លាកស្នាមនិងរបួសទាំងឡាយនៃជម្ងឺនេះគឺត្រូវបានជាសះស្បើយ។
- ត្រូវតែបន្តអនុវត្តមិនប្រព្រឹត្តសកម្មភាពផ្លូវភេទ រហូតទាល់តែយើងដឹងច្បាស់ថាដៃគូរួមភេទរបស់យើងបានទទួលការព្យាបាលនិងបញ្ជាក់តេស្តអវិជ្ជមានពីគ្រូពេទ្យ។
- អ្នកជម្ងឺគួរតែធ្វើការតាមដានលើចំនុចប្រតិកម្មក្រោយការព្យាបាលលើជម្ងឺកាមរោគស្វាយនេះ អោយបានជាក់លាក់ ការប្រតិកម្មក្រោយការព្យាបាលនេះគេអោយឈ្មោះជាភាសាអង់គ្លេសថា “Jarisch-Herxheimer Reaction” ។ ការប្រតិកម្មអាចកើតមានបានក្នុងរយៈពេល 24ម៉ោងបន្ទាប់ពីទទួលការព្យាបាល។ អាការៈសញ្ញានៃការប្រតិកម្មមានដូចជា៖ ស្បែកឡើងកន្ទួលក្រហមធម្មតា, ក្តៅខ្លួន, មិនស្រួលក្នុងខ្លួន, ឈឺសាច់ដុំ, ចង្អោរ, ក្អួត និងឈឺក្បាល។ ការប្រតិកម្មនេះកើតមានឡើងដោយសារសារធាតុ អ៊ីនដូថកស៊ីន endotoxin ត្រូវបានបញ្ចេញពីមេរោគស្វាយដែលបានស្លាប់។ សូមមេត្តាកុំបារម្ភសម្រាប់អាការៈប្រតិកម្មទាំងអស់នេះ ព្រោះវានឹងត្រូវបានដោះស្រាយក្នុងរយៈពេល 24ម៉ោងដោយសុវត្ថិភាពជូនលោកអ្នក។
- ជម្ងឺឆ្លងតាមរយៈផ្លូវភេទដទៃទៀតដូចជាពពួកជម្ងឺ អេឆអ៉ាយវី HIV, ប្រមេះទឹកបាយបណ្តាលមកពីមេរោគ Gonorrhea និងប្រមេះទឹកបាយបណ្តាលមកពីមេរោគ Chlamydia នឹងត្រូវបាកដាក់ការសង្ស័យនឹងណែនាំអោយមានការធ្វើតេស្តពិនិត្យមុនជានិច្ច។

- អនុវត្តតាមតារាងការណាត់ជួបរបស់គ្រូពេទ្យ
- ការធ្វើតេសត្តឈាមប្រភេទ VDRL blood test គឺជាប្រភេទតេស្តមួយដែលអាចជឿទុកចិត្តបានសម្រាប់ការតាមដានកត្តាជោគជ័យលើជម្ងឺកាមរោគស្វាយនេះ។
- ប្រសិនបើតេស្តបង្ហាញផលជាទម្រង់ 4-fold decline in VDRL នោះមានន័យថាការព្យាបាលគឺបានសម្រេចជោគជ័យ។
- ភាគច្រើនភាពអវិជ្ជមានពីតេស្ត VDRL អាចនឹងទទួលបានចាប់ពីរយៈពេល 6-12ខែបន្ទាប់ពីទទួលភាពជោគជ័យនែការព្យាបាលរួចរាល់ហើយ។

ប្រសិនបើលោកអ្នកមានសំនួរផ្សេងៗពាក់ព័ន្ធនឹងរឿងនេះ សូមលោកអ្នកមេត្តាស្វែងរកវេជ្ជបណ្ឌិតឯកទេសនៃជម្ងឺប្រព័ន្ធទឹកនោមដើម្បីទទួលការពិភាក្សាព្យាបាល។ ម្យ៉ាងវិញទៀតលោកអ្នកក៏អាចផ្ញើសំនួរទាំងនេះមកខ្ញុំបានដូចគ្នា។ ជួបគ្នាក្នុងប្រធានបទក្រោយៗទៀត។
អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ.





ប្រធានបទនៅលើ ជំងឺកាមរោគ
Medically written & reviewed by: Dr. Soarawee Weerasopone (Dr. Pom) — Board-Certified Urologist, Bangkok Hospital Headquarters. International Fellow: Baylor College of Medicine (USA) · Juntendo University (Japan) · Chang Gung Memorial Hospital (Taiwan).

Dr. Soarawee Weerasopone (Dr. Pom) is a board-certified urologist at Bangkok Hospital Headquarters, specializing in Men’s Health, Robotic Surgery (Da Vinci System), and Kidney Stone treatment. He has completed international fellowships at Baylor College of Medicine (USA), Juntendo University Hospital (Japan), and Chang Gung Memorial Hospital (Taiwan). All medical content on this site is written and reviewed by Dr. Soarawee based on his clinical experience and international training.





